អាណិតណាស់ ប្រទះឃើញកូនដំរី១ក្បាល វង្វេងហ្វូង ត្រូវបានសង្គ្រោះក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច
មន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រទះឃើញកូនដំរីមួយក្បាលនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដោយការសង្ស័យថា កូនដំរីនេះប្រហែលជាវង្វេងហ្វូង។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាននៅលើផេកហ្វេសបុក នាយប់ថ្ងៃសៅរ៍នេះ។អូ តាមការបញ្ជាក់ពីរដ្ឋមន្ត្រីបរិស្ថានដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីប្រទះឃើញកូនដំរីនេះ ក្រុមមន្ត្រីជំនាញបានកំពុងសង្គ្រោះ បន្តថែទាំ ផ្តល់ចំណីដល់កូនដំរី ដោយការយកចិត្តទុកដាក់នៅនឹងកន្លែង ដោយសង្ឃឹមថា ហ្វូងរបស់ដំរីតូចនេះនឹងវិលមករកកូនដំរីនេះវិញ។ សូមជម្រាបថា យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការជំនាញសត្វព្រៃ…