មានលក្ខណៈចម្លែកទៅៗ ឬមិនដឹងថា មន្ត្រីនគរបាលយុត្តិធម៍ខ្លះគាត់ចេះច្បាប់ដែរយ៉ាងណានោះទេ ខណៈមួយរយៈនេះរឿងបទល្មើសព្រហ្ម ទណ្ឌ កើតឡើងជាបន្តបន្ទាប់ សុទ្ធតែជាបទល្មើសប្រព្រឹត្តជាក់ស្តែង ផ្អើលក្នុងសង្គម ផ្អើលពេញ Facebook ប្រព័ន្ធផ្សពផ្សាយ ធ្វើអោយសីលធម៍ស ង្គមធ្លាក់ចុះ ទីបំផុតបានត្រឹមឃា ត់ខ្លួនធ្វើកំ ណត់ហេតុស្តាប់ចម្លើយ ដោៈដូរបញ្ចប់រឿង ត្រឹមសំណង ការសូម ទោស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលត់បណ្តឹងអាជ្ញាស្រួលៗ ហើយតំណា ងអយ្យការវិញ សោះអង្គើយនឹងរឿងទាំង អស់នេះថែមទៀត ដែលគេយល់ឃើញថា៖ ការយកទម្លាប់មកធ្វើការ មិនសំអាង លើទិដ្ឋភាពច្បាប់ គឺជាចេតនារបស់មន្ត្រីនគរបាលយុត្តិធម៍ លើកទឹកចិត្តអោយមនុស្សប្រព្រឹត្តបទល្មើសបន្តទៀត ដោយមិនរាងចាល ហើយនិទណ្ឌភាពមិនត្រូវបានលុបបំបាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដាច់ខាតគួរតែកុំលើកក្នុងហេតុផលថា អ្នកប្រព្រឹត្តជា(អនីតិជន)អោយ សោៈ ពីព្រោះ(អនីតិជន) ក៏មានការផ្តន្ទាទោ សដែរ។ ដូច្នេះ មានសំណងរដ្ឋប្បវេណី មានការសូមទោស មានករណីដកពាក្យបណ្តឹងក៏ដោយ ក៏មន្ត្រីនគរបាលយុត្តិធម៍ ត្រូវបំពេញកាតព្វកិច្ច តាមតួនាទី ភារកិច្ច ឃា ត់ខ្លួនជ ន ស ង្ស័ យ ថាបានប្រព្រឹត្តបទមជ្ឈិម ប ទឧក្រិដ្ឋ កសាងសំណុំរឿងសំ យោគបទល្មើសបញ្ជូនទៅតំណាងអយ្យការចាត់ការបន្តតាមនីតិវិធី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយទៅវិញភាពចន្លោៈប្រហោងនីតិវិធី របស់មន្ត្រីនគរបាល យុត្តិធម៍ បានធ្វើអោយ បទល្មើសរាលដាល ដោ យជ នហ៊ានប្រព្រឹត្ត គិតថា វ៉ៃបង់លុយ វ៉ៃសូម ទោ ស គឺគ្មាន អ្វីត្រ័ វខ្លាច បើអត់មាន ទោស ទណ្ឌផ ងនោះ។ជាក់ស្តែងយើងគ្រាន់តែ លើកករណីបទល្មើសព្រហ្មទណ្ឌកន្លងមក ជាទិដ្ឋភា ពពិត។ ទី១-យុវតីទំនើង នៅស្រុកមេសា ង ខេត្តព្រៃវែង គាត់ប្រព្រឹត្តបំពា នច្បាប់ ល្បីពេញប្រទេសដែលសង្គមស្អប់ខ្ពើម ទីបំផុតមន្ត្រីនគរបាល យុត្តិធម៍ ឃា ត់ខ្លួន កសាង សំណុំរឿងទៅសា លាដំបូង ខេត្ត តំណាងអយ្យការដោះលែង ដោយសំអាងលើហេតុផលមានការសូមទោស និងជា(អនីតិជន) ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែច្បាប់មានចែងពីទោ សទ ណ្ឌដែរតើអ្នក ប្រព្រឹត្ត ទោះជា(អនីតិជន)ក៏ដោ យ។ ក្នុងនោះ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា២១៤ ថិរវេលា នៃការឃុំខ្លួន បណ្តោះអាសន្នក្នុងបទមជ្ឈិម ទាក់ទង និងអ នីតិជន មានអាយុចាប់ពី១៤(ដប់បួន)ឆ្នាំ ដ ល់ក្រោម១៨ (ដប់ប្រាំបី)ឆ្នាំ ចំពោះ អនី តិជន អាយុចាប់ពី ១៤(ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី)ឆ្នាំ និងត្រូវចោ ទប្រកាន់ ពីបទ មជ្ឈិម ថិរវេលា ឃុំខ្លួន បណ្តោះអាសន្ន  មានដូចតទៅ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-ការឃុំខ្លួនបណ្តោះអាសន្ន មិនអាចលើសពី ២ (ពីរ)ខែ បានទេ កាលណាអនីតិជននេះ មានអាយុតិចជាង ១៦ (ដប់ប្រាំមួយ)ឆ្នាំ។២-ការឃុំខ្លួនបណ្តោះ អាសន្ន មិនអាចលើសពី ៤ (បួន)ខែ បានទេ កាលណា អនីតិជន មា នអាយុចាប់ពី ១៦ (ដប់ប្រាំមួយ)ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី)ឆ្នាំ។

ថិរវេលា នៃការឃុំខ្លួនបណ្តោះអា សន្នតាមចំណុចទី១ និងចំណុចទី២ ខាងលើ នេះ មិនត្រូវលើសពីពា ក់កណ្តាលនៃ  អប្បបរមានៃទោសដែលច្បាប់បា នកំណត់សម្រាប់អនីតិជ ននោះឡើយ។ ផ្ទុយទៅវិញតំណាង អយ្យការអត់គិតពីទិដ្ឋភាពទា ល់តែសោះ។ ទី២-កូនៗ ក្មួយៗ លោក ណី លី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ លើកគ្នាទាំងពូជ ទៅវ៉ៃជ ន រង គ្រោះដល់បន្ទប់ថ្នាក់រៀន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ជាបទល្មើសជាក់ស្តែង ក៏មន្ត្រីនគរបាលយុត្តិ ធម៍ខណ្ឌដ ង្កោ ដោះស្រាយបញ្ចប់ត្រឹម ការសូមទោស មិនឃាត់ខ្លួនក្រុមជ នស ង្ស័ យ មិនកសាងសំ ណុំរឿងបញ្ជូនទៅសាលាដំបូងរា ជធានីបន្តតាមនីតិវិធី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៣-ក្មេងស្រីទំនើង៤នាក់មកពីសាលាទួន ហ្វា បាននាំគ្នាម កធ្វើទារុ ណ កម្ម  ទា ត់ ធាត់ ធ្វើបាបយុវតីរ ងគ្រោះ ដល់បន្ទប់ថ្នាក់រៀន ដែលការប្រព្រឹត្តនេះ លក្ខណៈឃោ ឃៅ ប្រព្រឹត្តច្រើនដង មិនរាងចាល តែការឃា ត់ខ្លួនក្រុមជ ន ប ង្ក ដោយនគរបាលខណ្ឌចំការមន និងនគរបាល ព្រហ្មទ ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបា លរាជធានីភ្នំពេញ ដោះលែង ក្នុងរូបភាព ដោៈដូរជាសំណង២០០០ដុល្លារ មិន បញ្ជូនខ្លួន ទៅតុលាការ រហូតដល់មានម តិរិៈគន់ព្រោ ងព្រា តថា៖(វា យ ម៉ា ឆ្អែត អ ស់លុយតែម្នាក់៥០០ដុល្លារ..!!..វ៉ៃបង់លុយៗ មានអីត្រូវខ្លាចប្រព្រឹត្ត បើអត់មានទោសផង…!!..)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការធូរលុងមិនរឹតបន្តឹងផ្លូវច្បាប់ ,នីតិវិធីមន្ត្រីនគរបាលយុត្តិធម៍នៅមានកម្រិត ,ចន្លោះប្រហោងផ្នែកច្បាប់ យកទ ម្លាប់មកធ្វើការ,ម្យ៉ាងទៀតតំណាងអ យ្យការ សោះអង្គើយផង ឃើញថា នេះជា កំ ហុសធ្ងន់ធ្ងរ ឬជាចេ តនារប ស់មន្ត្រីនគរបាល យុត្តិធម៍ លើកទឹកចិត្តអោយ មនុស្សប្រព្រឹត្តប ទល្មើសប ន្តទៀត ដោយមិនរាង ចាល ហើយនិទណ្ឌភាព មិនត្រូវបានលុ បបំបា ត់ឡើយ។ ជាការពិតបទល្មើសមជ្ឈិមប្រព្រឹត្តជា ក្រុម ជន ស ង្ស័ យត្រូវបាន ដោះលែ ងក្រោម លេស(អនីតិជន) ស្រាប់តែ នៅ រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ សិស្សសាលា(AIS) បានវា យស ម្លា ប់ សិស្សដូចគ្នា លើផ្លូវសា ធារណៈ ក្នុងចំណោមក្រសែភ្នែកមហាជន ដែលជនៃ ដល់ និងជ ន រ ងគ្រោះ សុទ្ធតែជា(អនីតិជន)ដដែល។

បញ្ហានេះ​ គ្រោះ ថ្នា ក់បំផុតក្នុងសង្គម បើអ្នកអនុវត្តច្បាប់ មិនមានឆន្ទៈលុបបំបាត់បទល្មើស តាមរយៈការមិនពង្រឹងនីតិវិធី ការស្រាវជ្រាវ សិក្សាពីហេតុ និងផល កម្រិតការទទួល ខុសត្រូវនៃបទល្មើសនេះជាដើម៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ nkdnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *