នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច រណ៍​ផ្លូវគោក បាន​ប្រកា ស​ថា អត្រាកំណើន​គ្រោះថ្នាក់​ចរាច រណ៍​ផ្លូវគោក នៅ​ឆ្នាំ​២០១៩ កើ តឡើង​ចំនួន​៤១២១ លើក ស ម្លា ប់​មនុស្ស ១៩៨១​នាក់ និង​រ ង ​របួ ស ៦១៤១​នាក់ គឺ​ដល់​ចំណុច​ប្រកា ស ​អាសន្ន​ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្តេច​ក្រឡាហោម បាន​គូសបញ្ជាក់​ថា តួលេខ​នេះ ជា​តួលេខ​មួយ​ខ្ពស់ ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ត្រូវ​តែ​ចូលរួម​ទប់ស្កាត់​ការ​កើត​គ្រោះថ្នាក់​ចរាចរ​នេះ ។​

​សម្តេច ស ខេ​ង បាន​គូសបញ្ជាក់​ដូច្នេះ «​ជា​តួលេខ​មួយ​ដែល​យើង​ត្រូវ​តែ​ប្រកាស ​អាសន្ន​ហើយ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ មិន​ថា​តែ​ផ្នែក​ណា​ទេ ព្រោះ​វា​កើតឡើង​ច្រើន​ពេក​» ។ ដូច្នេះ​ សម្តេច​ក្រឡាហោម បាន​ណែ នាំ ដល់​គ្រប់​ភាគី ​ពាក់ព័ន្ធ ត្រូវ​រក​វិធី​ដោះស្រាយ កាត់​បន្ថយ​គ្រោះ ថ្នាក់​ ចរាចរណ៍ ពោល​គឺ​រក​វិធី​បែប​ណា ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ ភ្ញាក់រលឹក គោរព​ច្បាប់ មិនមែន​ខ្លាច​ប៉ូលិស​ចរាចរណ៍​នោះ​ទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ​២០១៩ គ្រោះ ថ្នា ក់​ចរាចរ​នៅ​ទូ​ទាំង ​ប្រទេស​បា ន​កើត​ ចំនួន ៤,១២១​លើក ស ម្លា ប់​មនុស្ស ១,៩៨១​នាក់ និង​រ ង​រ បួ ស ៦,១៤១​នាក់ ។ គិត​ជា​មធ្យមភាគ​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ស្លា ប់ ៥.៤​នាក់ ។​

​គ្រោះ ថ្នា ក់​ ចរាច រ​នេះ កើតឡើង​ភាគច្រើន នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លា ប់​៣៤៨​នា ក់ តាម ​ពីក្រោយ​ដោយ​ខេត្ត​ព្រះ​សីហ​នុ ស្លា ប់​១៤៩ ​នាក់ និង​ខេត្តកណ្តាល​ស្លា ប់ ១៤៣​នាក់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អត្រា ​គ្រោះ ថ្នា ក់​ចរា ចរ​នៅ​ឆ្នាំ​២០១៩ កើនឡើង ៨៤៥​លើក ស្មើនឹង ២៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។ ក្នុង​នោះ​អ្នក​ស្លា ប់​កើន ២២០​នាក់ ស្មើនឹង ១២​ភាគរយ ខណៈ​អ្នក​រង​របួស​កើន ១,៣៧១​នាក់ ស្នើ​នឹង​ប្រមាណ ២៩​ភាគរយ ។​

​ក្នុង​របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា មូលហេតុ​ដែល​ប ណ្តា ល​ឱ្យ​មាន​គ្រោះថ្នាក់ ​ចរា ចរ​រួម​មាន  ការ​បើកប រ​លើស​ល្បឿន​កំណត់ ៣៨​ភាគរយ​, មិន​គោរព​សិទ្ធិ ២៣​ភាគរយ​, មិន​ប្រ កាន់​ស្តាំ ១៣​ភាគរយ​, វ៉ា​ជែ ង ៩​ភាគរយ​, ស្ រវឹ ង​៥​ភាគរយ​, កត្តា​យានយន្ត ២​ភាគរយ និង​ង ងុយ ដេក ១​ភាគរយ​។​​អូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​ចំណោម​អ្នក​ស្លា ប់​ដោយ សារ ​គ្រោះ ថ្នាក់ ​ចរា ចរ​នេះ  ភាគច្រើន​ជា​អ្នក​ ជិះ​ម៉ូតូ ដែល​មាន ចំនួន ១,៥៤២​នា ក់ នៃ​ចំនួន​អ្នក ​ស្លា ប់​សរុប ១,៩៨១​នា ក់ ស្មើនឹង ៧៨​ភាគ រយ ។ ក្នុង​នោះ​មិ ន​ពា ក់មួក​ សុវត្ថិភាព​ មាន​ចំនួន  ១,១៨៦​នាក់  ស្មើនឹង ៧៧​ភាគរយ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *