ក្រោយអង្គការតម្លាភាពអន្តរជាតិ បានចាត់ថ្នាក់កម្ពុជា ក្នុងស្ថានភាពអាក្រក់ជាងមុននៃអំពើពុករលួយសម្រាប់ឆ្នាំ២០១៩ ហើយបើប្រៀបធៀបជាមួយប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន កម្ពុជាពុករលួយខ្លាំងជាងគេមក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០២ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុករបាយការណ៍នៃការវាយតម្លៃ និងដាក់ពិន្ទុរបស់អង្គការតម្លាភាពអន្តរជាតិ (TI) មកលើកម្ពុជាដោយបានកម្រិតអំពើពុករលួយនៅកម្ពុជាខ្ពស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថា ជាការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីផលប្រយោជន៍ផ្ទាល់របស់ពួកគេ និងគ្មានតម្លៃផ្លូវច្បាប់នៅកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា៖ «រាជរដ្ឋាភិបាលគឺមិនយកចិត្ដទុកដាក់ ហើយគ្មានតម្លៃផ្លូវច្បាប់ណាដែលយើងយកមកធ្វើការអនុវត្ដនោះទេ។ នេះគ្រាន់តែជាពាណិជ្ជកម្មរបស់អង្គការនោះ ដើម្បីផលប្រយោជន៍រឿងផ្សេង។ អ្វីដែលយើងមើលឃើញវិធីសាស្ដ្រ ការវាយតម្លៃ យើងអត់គាំទ្រ ឬក៏យើងអត់បានដឹងរបៀបគេធ្វើ។ ពីព្រោះបញ្ហាអំពើពុករលួយពិបាករកឃើញណាស់ ដើម្បី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ីផាន ថ្លែងថា៖ «លទ្ធផលដែលយើងទទួលបានយើងឃើញថា កំណើនពន្ធដារកំណើនថវិកាជាតិមានការកើនឡើងខ្ពស់។ យើងឃើញការចុះបញ្ជីនៃការទុកចិត្ដធ្វើពាណិជ្ជកម្មនៅកម្ពុជាមានកំណើនកាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០២ ម្សិលមិញ អង្គការតម្លាភាពអន្តរជាតិ (TI) នៅកម្ពុជា បានចេញរបាយការណ៍សន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយ (CPI) លើកទី ២៥ ដោយក្នុងនោះមានប្រទេសចំនួន ១៨០ ជុំវិញពិភពលោកត្រូវបានលើកមកវាយតម្លៃក្នុងចំណោមនោះ ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៦២ ខណៈកាលពីឆ្នាំ ២០១៨ ស្ថិតនៅចំណាត់ថ្នាក់លេខ ១៦១ ដែលតួលេខនេះបង្ហាញថាកម្ពុជានៅតែជាប្រទេសមានកម្រិតពុករលួយខ្ពស់ដដែល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍សន្ទស្សន៍របស់ TI បានបង្ហាញថា សន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយនេះបានផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ចអំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី ០ (សូន្យ) ទៅដល់ ១០០ (មួយរយ) ដែលពិន្ទុ ០ ពិន្ទុមានន័យថា ពុករលួយខ្លាំង ហើយ ១០០ ពិន្ទុគឺស្អាតស្អំខ្លាំង។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករកម្រិតសកលឈានមុខទាក់ទងនឹងអំពើពុករលួយនៅក្នុងវិស័យសាធារណៈដោយបង្ហាញពីកម្រិតនៃអំពើពុករលួយប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍សន្ទស្សន៍របស់ TI បញ្ជាក់ថា៖ «ប្រទេសកម្ពុជាទទួលបាន ២០ ពិន្ទុលើពិន្ទុអតិបរមា ១០០ គឺជាពិន្ទុដដែលធៀបនឹងឆ្នាំមុន។ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី ១៦២ ក្នុងចំណោម ១៨០ ប្រទេសដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ»។
លទ្ធផលនៃសន្ទស្សន៍ដដែលនេះបញ្ជាក់ថា នៅកម្រិតតំបន់ប្រទេសកម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបជាងគេទី ៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅលើតែប្រទេសអាហ្វហ្គានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយក៏ជាប្រទេសដែលមានពិន្ទុទាបជាងគេបំផុតក្នុងតំបន់អាស៊ានផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកប្រទេសសិង្ហបុរីបន្តស្ថិតនៅកំពូលតារាងជាប្រទេសលេខរៀងទី ៤ ដែលស្អាតស្អំបំផុតក្នុងពិភពលោក បើទោះជាទទួលបានពិន្ទុដូចឆ្នាំមុន។ ដោយឡែកប្រទេស ម៉ាឡេស៊ី និងវៀតណាម ជាប្រទេសតែ ២ ប៉ុណ្ណោះ ដែលមានពិន្ទុកើនឡើងពី ៤៧ ទៅ ៥៣ និងពី ៣៣ ទៅ ៣៧ រៀងគ្នា។ រីឯប្រទេស ឥណ្ឌូនេស៊ី កើន ២ ពិន្ទុបន្ថែមពី ៣៨ ទៅ ៤០ ខណៈប្រទេស ហ្វីលីពីន ជាប្រទេសតែមួយគត់ក្នុងតំបន់ដែលធ្លាក់ពិន្ទុពី ៣៦ មក ៣៤។ ចំណែកប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា រក្សាពិន្ទុនៅដដែល៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *