ករណីប្តឹងគ្មានគរបាលនៅប៉ុស្តិ៍ ស្នងការបដិសេធ ព្រោះពេលនោះអាជ្ញាធរកំពុងតាមរកជនសង្ស័យ តែរកមិនឃើញ
នៅថ្ងៃទី២៥មករា បណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន បានលើកឡើងថា ហួសចិត្តចូលឆ្នាំចិន ចោរវាយប្លន់ម៉ូតូ ខំរត់ទៅប្តឹងប៉ូលិស ឲ្យជួយ តែគ្មានអ្នកធ្វើការសូម្បីម្នាក់។ ពាក់ព័ន្ធនឹងករណីចោទប្រកាន់ខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥មករា បានចេញ សេចក្តីបកស្រាយបដិសេធទាំងស្រុង ចំពោះសារព័ត៌មានមួយចំនួន ដែលចុះផ្សាយថា ពេលជនរងគ្រោះទៅប្តឹងដល់ប៉ុស្តិ៍មិនមានមន្ត្រីណាម្នាក់នៅសោះ។ ករណីនេះ ជាករណីពាល ស៊ីពាល…