ប្រជាកសិករ​ ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង​ ត្អូញត្អែរ​ពី​តម្លៃ​ស្ពៃ​ក្ដោប​ចុះ​ថោក និង​គ្មាន​អ្នក​ទិញ ស្រប​ពេល​ដែល​ដំណាំ​​របស់​ពួកគាត់​ដល់​ពេល​ប្រមូល​ផល​។ អ្នក​ភូមិ​ អះអាង​ថា កសិករ​ខ្លះ​បាន​ទុក​​ស្ពៃ​ក្ដោប​ចោល​ពេញ​ចម្ការ​ជា​ច្រើន​ថ្ងៃ ដោយ​មិន​ទាន់​មាន​​ឈ្មួញ​ណា​ចូល​ទៅ​ទិញ​កសិផល​របស់​ពួកគាត់​នៅ​ឡើយ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាកសិករ​នៅ​ភូមិ​ក្ដុល​លើ ឃុំ​ក្ដុល​តាហែន ស្រុក​បវេល លោកស្រី សឹម សាវ ថ្លែង​នៅ​ថ្ងៃ​ទី២៤ មករា​ ឆ្នាំ២០២០ ថាស្ពៃ​ក្ដោប​ចុះ​ថោក​ខ្លាំង​ប្រមាណ ២សប្ដាហ៍​មក​ហើយ​ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ជួយ​រក​ទីផ្សារ​លក់​កសិផល​ជួន​ពួក​គាត់​នៅ​ឡើយ​ទេ។ កសិករ​រូប​នេះ​បន្ត​ថា លោក​ស្រី​ខ្ចី​ប្រាក់​​ពី​ធនាគារ​ជាង ២ពាន់​ពាន់​ដុល្លារ​អាមេរិក (២.០០០) ធ្វើ​ដើម​ទុន​​ដាំ​ស្ពៃ​ក្ដោប​នៅ​លើ​ផ្ទៃ ១ហិកតារ ដោយ​រំពឹង​ថា​នឹង​បាន​ប្រាក់​​សង​គេ​វិញ​នៅ​ពេល​ប្រមូល​ផល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ស្រី​បន្ត​ថា សព្វ​ថ្ងៃ​ស្ពៃ​ក្ដោប​តម្លៃ ៤០០រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​តែ​គ្មាន​​ឈ្មួញ​​ចូល​ទៅ​ទិញ​កសិផល​របស់​ពួកគាត់​ទៀត។ លោក​ស្រី​បញ្ជាក់​ទៀត​ថា ដំណាំ​របស់​ពួកគេ​ដល់​ពេល​​ប្រមូល​ផល​ប្រមាណ​១​សប្ដាហ៍​ហើយ​ ប៉ុន្តែ​កសិករ​​ចេះ​តែ​នាំ​គ្នា​ពន្យារ​ពេល​ប្រមូល​ផល​​ ដើម្បី​លក់​បាន​ថ្លៃ​ជាង​មុខ​ ក៏​ប៉ុន្តែ​​នៅ​តែ​គ្មាន​ឈ្មួញ​ចូល​ទៅ​ទិញ​ដដែល៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ​មាន​តែ​ចោល​ហ្នឹង​ឯង​ បើ​ស្ពៃ​គ្រប់​អាយុ​កាត់​ហើយ​ បើ​អ្នក​គេ​កាត់​មុន​បាន​មួយ​គីឡូ​ ៤០០រៀល គេ​កាត់​អស់​ខ្លះ​ទៅ។ ខ្ញុំ​នៅ​សល់​ច្រើន​ពេល​ចម្ការ ហើយ​ម្នាក់​ថ្ងូរ​រឿង​ស្ពៃ​ថោក​គ្រប់​គ្នា​ អា​គេ​មិន​ទិញ​ហើយ​វា​ថោក​ទៀត។ ណា​មួយ​ជំពាក់​គេ​ហើយ​រក​ប្រាក់​ឡើង​ការ​ឱ្យ​គេ​មិន​បាន​ មាន​លុយ​ណា​ អ្នក​ដាំ​បន្លែ​សង្ឃឹម​លក់​បន្លែ​ហ្នឹង​ហើយ​ ។បាន​តែ​៦០០​និង​៧០០​ក៏​វា​គ្រាន់​ដែរ​ បើ​បាន​តែ​៥០០​អី​ស្ទើរ​តែ​មិន​បាន​រួច​ខ្លួន​ផង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ពៃ​ក្ដោប​កាត់​ថ្មីៗ ក្នុង​ចម្ការ​របស់​ប្រជា​កសិករ​នៅ​ឃុំ​ក្ដុល​តា​ហែន ស្រុក​បវេល ខេត្ត​បាត់ដំបង ថត​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ២០២០។
​ខេត្ត​បាត់ដំបង​ លោក ងួន រតនៈ​ ធ្លាប់​ប្រាប់ថា ស្ពៃ​ក្ដោប​ចុះ​ថោក​ដោយសារ​កសិករ​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ​ដោយ​មិន​បាន​ចងក្រង​ជា​សហគមន៍ ហើយ​ពួកគាត់​ប្រមូល​ផល​ព្រម​គ្នា​ជា​ច្រើន​កន្លែង​ ដែល​ធ្វើ​ឱ្យ​បរិមាណ​ស្ពៃ​ច្រើន​លើស​តម្រូវ​ការ​នៅ​ក្នុង​ទីផ្សារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ថែម​ថា​ អាជ្ញាធរ​ខេត្ត​នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ពិនិត្យ​មើល​​ដល់​ទីកន្លែង​ ហើយ​​​ស្នើ​សុំ​ដល់​ឈ្មួញ​ឱ្យ​ពន្យារ​​ប្រមូល​ផល​ស្ពៃក្ដោប​នៅ​តំបន់​ផ្សេង ដើម្បី​ឱ្យ​កសិផល​លក់​បាន​ថ្លៃ​ជាង​មុន៖ «ពីព្រោះ​យើង​ដឹង​ហើយ​ទីផ្សារ​នៅ​ក្នុង​ស្រុក​វា​មាន​កម្រិត​ដែរ​ អីចឹង​ហើយ ទាល់​តែ​បេះ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឱ្យ​ជាន់​គ្នា​ច្រើន​ អីចឹង​បាន​ទាមទារ​ឱ្យ​យើង​មាន​សហគមន៍​។កន្លែង​ខ្លះ​មាន​សហគមន៍​ទៅ​ល្អ កន្លែង​ខ្លះ​អត់​សហគមន៍​គាត់​ដាំ​ម្នាក់​គាត់​ហើយ​គាត់​បេះ​ដោយ​មិន​មាន​ស៊ើបសួរ​ព័ត៌មាន​។ជួន​កាល​យើង​អាច​ពន្យារ​២​ថ្ងៃ​បាន​តើ​មាន​អី​ស្ពៃក្ដោប​ពន្យារ​ការ​កាត់​ អីចឹង​វា​អាច​កុំ​ឱ្យ​ប៉ះពាល់​ទីផ្សារ​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសិករ​ទាំងនោះ​បានឱ្យ​ដឹង​ថា នៅ​ស្រុក​បវេល​មាន​ប្រជាពលរដ្ឋ​ប្រហែល​​ ១០០​គ្រួសារ​ប្រកប​របប​ដាំ​ស្ពៃក្ដោប​ និង​មាន​ផ្ទៃដី​រាប់​រយ​ហិកតារ ក្នុង​នោះ​កសិករ​ដាំ​ដុះ​​ចន្លោះ​ពី​កន្លះ​ហិកតារ​ទៅ​​៣​ហិកតារ​ក្នុង​មួយ​គ្រួសារ​។ ដំណាំ​​របស់​កសិករ​ទាំង​នោះ​អាច​ពន្យារ​ពេល​​ប្រមូល​ផល​យ៉ាង​យូរ​១​សប្ដាហ៍​ទៅមុខ​ទៀត ស្ពៃ​ក្ដោប​នឹង​រលួយ​ខូច​អស់​ ប្រសិន​បើ​ពុំ​មាន​ឈ្មួញ​ទិញ​កសិផល​របស់​ពួក​គាត់​នោះ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ kbn

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *