ជាថ្មី​ម្តងទៀត សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ណែនាំ​ជាថ្មីទៀត ដល់​នគរបាលជាតិ​ទាំងអស់ ត្រូវបំពេញ​តួនាទី គោរព​តាម​វិជ្ជាជីវៈ​។ នោះ​គឺ​ការមិនយល់​ញា​ត្តិ ឃ្លាត​ច្បាប់​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា មន្ត្រីនគរបាល​ទាំងអស់ ត្រូវគោរព​តួនាទី ប្រកបដោយ​វិជ្ជាជីវៈ​។ គឺ​អនុវត្ត​ច្បាប់​លើ​ជនល្មើស​ទាំងអស់ ទោះបីជា​ជន​នោះ ជា​បងប្អូន សាច់​ញា​ត្តិ​ក៏ដោយ និង​ដោយ​គ្មាន​ការរើសអើង ពោលគឺ​នៅ​តំបន់​ណាមួយ​នោះ ដែល​ពីមុន គណបក្សប្រឆាំង​ឈ្នះឆ្នោត បែរជា​នគរបាល​យើង មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស ជាដើម​នោះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ហើយ​ត្រូវ​ជៀសវាង​ដាច់ខាត កុំ​ឲ្យ​មាន​រឿងនេះ​កើតឡើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា «​តើ​នគរបាល គាត់​បំពេញ​តួនាទី​របស់គាត់​តាម​វិជ្ជាជីវៈ ជា​នគរបាល ឬ​អត់​? ម៉េច​ទៅ​ដែរ​ហៅថា ការបំពេញ​តួនាទី​វិជ្ជាជីវៈ ជា​នគរបាល​? មានន័យថា គាត់​ត្រូវ​ស្មោះត្រង់​នឹង​តួនាទី​របស់គាត់ ដើម្បី​បម្រើ​ជាតិ បម្រើ​ប្រជាពលរដ្ឋ មិនមែន​ដើម្បី​បម្រើ​ខ្លួន​យើង បក្ខ​ពួកយើង ក្រុមគ្រួសារ​យើង​ទេ​។ គឺ​បម្រើ​ផលប្រយោជន៍​រួម ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ អា​នឹង​ប្រកបដោយ​វិជ្ជាជីវៈ​។ មានន័យថា យើង​មិន​លើកលែង​ចំពោះ​បុគ្គល​ណា​ទាំងអស់ ដែល​ប្រព្រឹត្ត​ខុស ទោះបី​បង​ខ្ញុំ ក្មួយ​ខ្ញុំ ពូ​ខ្ញុំ មា​ខ្ញុំ មីង​ខ្ញុំ​ក៏ដោយ ឱ្យតែ​ខុសច្បាប់ យើង​ត្រូវតែ​អនុវត្ត​ច្បាប់​។ នោះដែរ គេ​ហៅថា វិជ្ជាជីវៈ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា «​ប៉ុន្តែ​បើ​បង​ខ្ញុំ ពូ​ខ្ញុំ មា​ខ្ញុំ ធ្វើ​ខុស ខ្ញុំ​បែរជា​រក​វិធី​បិទបាំង ទម្លាក់កំហុស​ដាក់​អ្នកដទៃ​។ អាហ្នឹង​គេ​ហៅថា មិនមែន​វិជ្ជាជីវៈ​ទេ​។ យើង​អាច​រក​វិធី​ជួយ​ការពារ​គាត់​បាន មិនមែន​អត់​ទេ​។ ការពារ​តាមផ្លូវ​ច្បាប់ រក​មេធាវី ឧទាហរណ៍​ថា បើកឡាន​បុក​គេ ស្លាប់ ឬ​របួស យើង​រក​មេធាវី​ជួយ​គាត់​។ មិនអាច​ថា ម្នា​ក់ណុង ជា​បង​ខ្ញុំ ជា​ពូ​ខ្ញុំ មិនអាច​ធ្វើ​អ្វី​គាត់​បានទេ​។ ដល់​អីចឹង​វា​ខុស​អស់ហើយ ការអនុវត្ត​ច្បាប់​។ ដូច្នេះ​ត្រូវបំពេញ​តួនាទី ប្រកបដោយ​វិជ្ជាជីវៈ ត្រូវ​ស្មោះត្រង់​នឹង​មុខងារ​របស់ខ្លួន ដែល​ច្បាប់​បានកំណត់​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្យ៉ាងទៀត សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ណែនាំ​ដល់​នគរបាល​ទាំងអស់ បន្ថែមថា «​កន្លែង​ហ្នឹង​ចោរប្លន់ កាលពីពេល​បោះឆ្នោត កន្លែង​ហ្នឹង គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​សំឡេងឆ្នោត​ទេ ឲ្យ​វា​ទៅ​អីចឹង​ទៅ​។ អាហ្នឹង ក៏​មិនត្រូវ​ដែរ ព្រោះ​យើង​ជា​នគរបាលជាតិ​។ ពាក្យ​ថា នគរបាលជាតិ ប្រែ​មក​ថា មិនមែនជា​នគរបាល​របស់​ក្រុម​ណាមួយ​ទេ​។ ព្រោះ​អាហ្នឹង ជាការ​ចូលរួមចំណែក ដើម្បី​កសាង​បរិយាយ​កាស​យុត្តិធម៌​សង្គម​។ ចំណុច​នេះ សំខាន់​ណាស់​។ ដូច្នេះហើយ បានជា​យើង​ត្រូវ​ពិនិត្យមើល​តាម​ហ្នឹង ដើម្បី​លើកសរសើរ និង​ដើម្បី​ដាក់ពិន័យ​ចំពោះ​នគរបាល​របស់​យើង ដែល​បាន​បំពេញភារកិច្ច​ល្អ និង​អ្នក​ដែល​ប្រព្រឹត្ត​ខុសឆ្គង​»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ swiftnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *