លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែររស់នៅទីក៏ដោយ រស់នៅចិនក៏ដោយ ឱ្យតែអនុវត្តតាមការណែនាំពីវិធីអនាម័យខ្លួនប្រាណ ដែលវិជ្ជសាស្ត្របានណែនាំ នោះមិនឆ្លងកូរ៉ូណាវីរុសថ្មី ដែលកំពុងកើតមាននៅក្នុងប្រទេសចិនទេ។
ការលើកឡើងបែបនេះរបស់អ្នកនាំគណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពីមានការស្នើឱ្យមានការជម្លៀសប្រជាពលរដ្ឋខ្មែរ សិស្សនិស្សិត ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសចិន ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ដូចបណ្ដាប្រទេសផ្សេងទៀត ដែលពួកគេបានជម្លៀសប្រជាជនគេ ចេញពីប្រទេសចិន។
អត្ថបទ៖ វាយោ