រដ្ឋាភិបាលកម្ពុជា ជួលអ្នកជំនាញការ មកពីប្រទេសចិន ដើម្បីរៀបចំទីក្រុងព្រះសីហនុឡើងវិញ
កម្ពុជាកំពុងជួលអ្នកជំនាញការមកពីទីក្រុងស៊ិនជិនរបស់ចិន ដើម្បីរៀបចំផែនការមេ (Master Plan) ក្នុងការអភិវឌ្ឍន៍ទីក្រុងកំពង់សោមឡើងវិញ។ ការរៀបចំទីក្រុងកំពង់សោមឡើងវិញ គឺរៀបចំឲ្យដូច ឬប្រហាក់ប្រហែលនឹងទីក្រុងស៊ិនជិនរបស់ចិន ជាប៉ូលសេដ្ឋកិច្ចពិសេសពហុបំណង។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងថា ខ្លួនបាននិងកំពុងជួលអ្នកជំនាញការមកពីទីក្រុងស៊ិនជិនប្រទេសចិន ដើម្បីរៀបចំអភិវឌ្ឍទីក្រុងកំពង់សោមឡើងវិញ។ គឺរៀបចំ ឲ្យក្លាយជាទីក្រុងសេដ្ឋកិច្ចពិសេសពហុបំណង ដូចទៅនឹងទីក្រុងស៊ិនជិនរបស់ចិន។ នេះបើតាមការលើកឡើងរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…