ថៃ រកឃើញថ្នាំព្យាបាលវីរុសកូរ៉ូណា ដោយច្នៃប្រើថ្នាំប្រឆាំងផ្តាសាយ ផ្សំជាមួយថ្នាំមេរោគអេដស៍
បើតាមការចុះផ្សាយដោយសារព័ត៌មានអង់គ្លេស Reuters នៅថ្ងៃទី២ ខែមករាម្សិលមិញនេះ បានឲ្យដឹងថាក្រុមវេជ្ជបណ្ឌិតថៃ បានប្រើថ្នាំប្រឆាំងមេរោគផ្តាសាយ រួមជាមួយថ្នាំប្រឆាំងមេរោគអេដស៍ ដើម្បីព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយទទួលបានជោគជ័យលើអ្នកជំងឺដែលកំពុងមានសភាពធ្ងន់ធ្ងរ ឲ្យល្អប្រសើរឡើងវិញ។ ក្រុមគ្រូពេទ្យដែលមកពីមន្ទីពេទ្យ Rajavithi ក្នុងទីក្រុងបាងកក បានប្រើថ្នាំ oseltamivir ដែលជាថ្នាំព្យាបាលជំងឺផ្តាសាយធំ រួមបញ្ចូលគ្នានឹងថ្នាំ lopinavir…