រញ្ជួយដីគម្រិត​៥,២រិចទ័រ​កើតឡើងនៅក្នុងតំបន់ភាគនិរតីប្រទេសចិន ​ស្ថិតនៅក្នុងខេត្តស៊ីឈួន​បង្កក្តី​បារម្ភយ៉ាងខ្លាំងពីពលរដ្ឋ​ ខណៈជំងឺឆ្លងកូរ៉ូណាកំពុងតែវាយលុកប្រទេសចិន។ ​ មនុស្សជាច្រើន​បានលើកឡើងថា ពិតជាសំណាង រញ្ជួយដីកើតឡើងក្រៅពីទីក្រុងវូហាន បើកើតឡើងនៅទីនោះវិញ ពលរដ្ឋមិនដឹងជាទៅរស់នៅទីណាឡើយ នៅក្នុងផ្ទះគ្រោះថ្នាក់ចេញក្រៅខ្លាចឆ្លងវីរុសកូរ៉ូណា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រោះរញ្ជួយដីនេះ​ស្ថិតនៅក្នុងសង្កាត់ Qingbaijiangដែលជាសង្កាត់មួយ​ក្នុងចំណោម​ទាំងអស់១១សង្កាត់ ស្ថិតនៅទីក្រុង Chengdu ខេត្តស៊ីឈួន (Sichuan) ភាគនិរតី​របស់ប្រទេសចិន នៅអំឡុងម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

ក្រុមសិក្សាស្រាវជ្រាវ​អំពីគ្រោះរញ្ជួយដី និងភូមិសាស្ត្រ​អាមេរិក (USGS)បានបញ្ជាក់ថា ការរញ្ជួយដី​មានជម្រៅ​៩គីឡូម៉ែត្រ​ពីក្រោម​ដី​។ សារព័ត៌មានស៊ីនហួ​បានផ្សាយថា ក្រុមជួយសង្គ្រោះ​១៥០នាក់ និងយានយន្ត​៣៤ គ្រឿង​ត្រូវបញ្ជូន​ទៅកាន់តំបន់គ្រោះរញ្ជួយដីដី​ដើម្បីអន្តរាគមន៍ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅវេលាម៉ោង​២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ មិនទាន់មានសេចក្តីរាយការណ៍​អំពីគ្រោះថ្នាក់ដល់អាយុជីវិត ឬការបាក់រលំអគារ​បណ្តាលមកពីគ្រោះរញ្ជួយដីនៅពេលនេះនៅឡើយទេ ។

នៅពេលនេះដែរ មន្ទីរពេទ្យថ្មីដែលទើបតែសាងសងរួច​ បានចាប់ផ្តើមដំណើរការដើម្បីជួយសង្គ្រោះដល់ពល រដ្ឋដែលឆ្លងវីរុសកូរ៉ូណា​។​តាមបទបញ្ជាររបស់ប្រធានាធិបតី ស៊ី ជីងពីន ពេទ្យយោធា​១៤០០នាក់​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យថ្មី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរពេទ្យថ្មី ប្រើពេលវេលាសាងសង់តែ​១០ថ្ងៃប៉ុណ្ណោះ​ ដោយមាន១ពាន់បន្ទប់ ចាប់ផ្តើមដំណើរការនៅថ្ងៃទី​៣ខែកុម្ភៈឆ្នាំ​២០១៩ ។ មន្ទីរពេទ្យឈ្មោះ​Huoshenshan អាចជួយសម្រាល់ដល់​ មន្ទីពេទ្យផ្សេង​ៗ ដែលមានអ្នកជំងឺលើសចំណុះ​មិនអាចទទួលអ្នកជំងឺ ពិសេសគឺជំងឺ​កូរ៉ូណា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ចិនបានសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្នចំនួនពីរគឺ មន្ទីរពេទ្យ Huoshenshanនិងមន្ទីរពេទ្យ Leishenshanចាប់តាំងពីថ្ងៃទី២៣ ខែមករា មកម្ល៉េះ។ ចំនួនអ្នកសា្លប់ដោយសារវីរុសកូរ៉ូណា នៅប្រទេសចិនបានកើនដល់ ៣៦២ នាក់ហើយ និងច្រើនជាង ១៧,២០៩នាក់បានឆ្លង ហើយក្នុងនោះ ៤៧៥នាក់ បានត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ ការឆ្លងបានកើតមានឡើងនៅខេត្ត និងតំបន់ស្វយ័តចំនួន ៣១របស់ចិន ប៉ុន្តែទីក្រុងវូហាន និងខេត្តហ៊ូប៉ី នៅតែជាកន្លែងដែលការឆ្លង និងស្លាប់ច្រើនបំផុត ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ nkdnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *