កំសត់ណាស់ ព្រឹត្តិការណ៍សម្ដែងល្ខោនខោល ដ៏ធំនៅឆ្នាំ២០២០ អាចឈប់វិញ ព្រោះខ្វះការគាំទ្រ
ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏ធំ ប្រចាំឆ្នាំ ២០២០ កំពុងមានបញ្ហាប្រឈមហើយ ខណៈពេលវេលាដែលបានកំណត់ក្នុងការសម្តែងជិតចូលមកដល់ ។ ព្រឹត្តិការណ៍នេះគ្រោងនឹងសម្តែង នៅថ្ងៃទី ២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលមានតួសម្តែងប្រមាណជាង ២០០នាក់ នឹងចំថ្ងៃអបអរខួប ២ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលរបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់គណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ បើតាមការបញ្ជាក់របស់លោកគ្រូ ស៊ុប…