​លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​បាន​ប្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ថា​កម្ពុជា​មិនត្រូវ​អោនក្បាល​ចំពោះ​សហគមន៍​អឺរ៉ុបនោះទេ​។​ប្រសិនជា​កម្ពុជា​អោនក្បាល​ចំពោះ​សហគមន៍​អឺរ៉ុប​នោះ​វា​នឹងធ្វើ​ឲ្យ​មាន​គ្រោះ​ថា្នក់​ដល់​កម្ពុជា​ព្រោះ​មាន​ប្រទេស​ខ្លះ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់រ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ស៊ី ជីន​ពីង បានលើកឡើង​បែបនេះ​នៅក្នុង​ជំនួប​ជាមួយ​សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី ៥ ខែកុម្ភៈ ២០២០ នៅ​ទីក្រុង​ប៉េកាំងប្រទេស​ចិន ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជាដែល​កំណើនសេដ្ឋកិច្ច​អាច​នឹង​ថយចុះ​បន្តិច​នៅក្នុង​ឆ្នាំ​២០២០នេះដោយសារ​សភា ពការណ៍​មិន​ទៀងទាត់​របស់​ពិភពលោក ជាមួយនឹង​ស្ថានភាព​ដែល​សហភាព​អឺរ៉ុប​ត្រៀម​ដកEBA ពី​កម្ពុជា​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ឆ្នាំនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ស្មារតី​នេះ​សម្ដេច​តេ​ជោ​ហ៊ុនសែន​បានស្នើ​ទៅលោក xi jinping ឱ្យជួយ​គាំទ្រ​វិនិយោគ​ចិន​នៅ​កម្ពុជា​ដែលមាន​រោងចក្រ​ប្រមាណ ៧០% ឲ្យ​បន្ត​ស្ថិតនៅក្នុង​ប្រទេស​កម្ពុជា​បន្តទៀត ។ ​សម្តេច​បន្តថារាជរដ្ឋាភិ បាល​កម្ពុជា​នឹង​ខិតខំ​កែប្រែ​បញ្ហា​មួយចំនួនទៀត​ដើម្បី​គាំទ្រ​បណ្ដា​រោងចក្រ​ទាំងនោះ​ឲ្យ​បន្ត​ឋិត​នៅ​កម្ពុជា​និង​ស្នើសុំ​ឲ្យ​លោក​ប្រធានាធិបតី​ចិនជួយ​បន្ត​ជំរុញ​វិនិយោគទុន​មក​កម្ពុជា​បន្ថែមទៀត​និង​ពង្រីក​ទីផ្សារ​ផលិតផល​កម្ពុជា​នៅក្នុង​ប្រទេស​ចិន​ផងដែរ​។​ក្នុង ន័យនេះ​សម្ដេច​ក៏​ស្នើសុំ​ឲ្យ​មានការ បង្កើនល្បឿន​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ចិន​ដើម្បី​ធ្វើយ៉ាងណា​អាច​ចុះហត្ថលេខា​នៅពេល​ខាងមុខ​ឆាប់ៗ​ដើម្បី​បង្ហាញ​សារ​ទៅដល់​សហគមន៍​អន្តរជាតិ​ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេច​បាន​គូសបញ្ជាក់ថា​ចិន​តែងតែ​ចាត់ទុក​កម្ពុជា​ជា​មិត្ត​ដែកថែប​របស់​ប្រទេស​ចិន​ដូច្នេះ​យើង​គួរតែ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ជា រួម​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ចិន​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​និង​ពាណិជ្ជកម្ម​ឲ្យ​បាន​ដំណើរការ​ទៅមុខ​យ៉ាង​រលូន​ហើយ​មាន​ល្បឿន​ល្អ។​សម្ដេច​បន្តថា​នៅ​ខែមីនា​ខាងមុខ​សម្ដេច​នឹង​ទៅ​សម្ពោធ ​ផ្លូវ​ដែលមាន​ជាង ៣00 គីឡូម៉ែត្រ​ជា​ផ្លូវ​មួយ​ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​ដល់​ប្រទេស​កម្ពុជា ។​ពាក់ព័ន្ធកិច្ចសហការ​លើ​វិស័យ​ច្បាប់​វិញ​ប្រទេស​កម្ពុជា​បាន​បិទ​ជា​ស្ថាពរ​នូវ​ល្បែង​អន​ឡាញ​ក្នុង​គោលបំណង​ពង្រឹង​សន្តិសុខ​ជាតិ​និង​លុបបំបាត់​នូវ​អំពើ​ឧក្រិដ្ឋកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ហើយក៏​អាចជួយ​ដល់​ប្រទេស​ចិន​ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប​លោក​ប្រធានាធិបតី​ចិន​បាន​មានប្រសាសន៍ថា​៖ឆ្នាំ​នៅ​ខែមករា​ឆ្នាំ ២០ ១៩ កន្លងទៅនេះ​លោក​បានលើកឡើង​អំពី​ការអនុវត្ត​ច្បាប់​នៅ​ទីក្រុងព្រះសីហនុ​ផងដែរ​,​ហើយ​សម្ដេច​ហ៊ុនសែន​ក៏បាន​បញ្ចប់​នូវ​ល្បែង​អន​ឡាញ​នៅ​កម្ពុជា​។​លោក​ប្រធានាធិបតី​បញ្ជាក់ថា​ចិន​នឹង​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​ពិសេស​ខេត្ត​ព្រះសីហនុ​នេះ​តាម​ការចាំបា ច់​របស់​ប្រទេស​កម្ពុជា​។ជាមួយនេះ​លោក ស៊ី ជីន​ពីង បាន​បញ្ជាក់ថា​លោក​ពិតជា​បានដឹង​អំពី​សម្ពាធរបស់​សហគមន៍​អឺរ៉ុប​មកលើ​កម្ពុជា​,​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ទោះបី​យ៉ាងណាក៏ដោយ​លោក​បញ្ជាក់ថា​លោក​គាំទ្រ​ចំពោះ​កម្ពុជា​,​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​មិនត្រូវ​ឱនក្បាលចំពោះ​សហគមន៍​អឺរ៉ុប​នោះទេ ។ លោក ស៊ី បាន​គូសបញ្ជាក់​ថាបើ​មិន​ដូច្នេះ​ទេ​អ្វីៗ​នឹង​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ក​ម្ពុ​ជា ​ព្រោះ​មាន​ប្រទេស​ខ្លះ​គេច​ង់​ធ្វើ​ប​ដិវត្ត​ន៍​ពណ៌​ផ្តួល​រលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងន័យនេះ​ភាគី​ចិន​នឹង​បន្ត​គាំទ្រ​កម្ពុជារដ្ឋា​ភិ​បាក​ចិន​និង​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​ចិនទៅ​វិនិយោគ​នៅ​កម្ពុជា​ហើយ​និង​នាំចូល​ផលិតផល​ពី​កម្ពុជា​មកកាន់​ទីផ្សារ​ប្រទេស​ចិន​។ ជាមួយនេះ​លោក ស៊ី ជីន​ពីង ក៏បាន​ស្នើ​ឲ្យ​រាជរដ្ឋា ភិបាល​កម្ពុជា បន្តធ្វើ​យ៉ាងណា​ឲ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុ​ជាមាន​ភាពប្រសើរឡើង​ថែមទៀត​ដើម្បី​ឲ្យ​អ្នកវិនិយោគ​ចិន​អាច​បន្តធ្វើ​ពាណិជ្ជកម្ម​និង​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ។ លោក​បានស្នើ​ឲ្យ​មានការ​ពិនិត្យ​មើលថា​តើ​ក្រុមហ៊ុន​ចិន​ដែល​វិនិយោគ​នៅ​កម្ពុជា​នោះ​មាន​ប្រឈម​បញ្ហា​អ្វីខ្លះ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ចិន អាចជួយ​ដល់​ពួកគេ​ក្នុងការ​បន្តធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ រស្មីកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *