ក្នុងសេចក្ដីថ្លែងកាណ៍មួយស្ដីពីការអប់រំពាក់ព័ន្ធនឹងមេរោគកូរ៉ូណានៅឯស្ថានីយ៍ BTS Siam នាព្រឹកថ្ងៃសុក្រនេះ រដ្ឋមន្រ្តីសុខភាពសាធារណៈរបស់ប្រទេសថៃលោក Anutin Charnvirakul ព្រមានថានឹងបណ្ដេញភ្ញៀវទេសចរបរទេសទាំងឡាយណាដែលមិនពាក់ម៉ាស ឬបដិសេធមិនទទួលម៉ាស់ដែលផ្តល់ជូនដោយឥតគិតថ្លៃពីរដ្ឋាភិបាលថៃ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានបាងកកនៅព្រឹកនេះ លោករដ្ឋមន្ត្រីបាននិយាយថា អាកប្បកិរិយារបស់ជនបរទេសបែបនេះមិនគួរឲ្យគោរពសោះ និងគួរត្រូវតែរាយការណ៍ទៅស្ថានទូតរបស់ពួកគេពីទង្វើមិនគួសមនោះ ។ លោករដ្ឋមន្ត្រីបានបន្តថា រាល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលមិនពាក់ម៉ាស់ ស្ថានទូតត្រូវជូនដំណឹងដល់អាជ្ញាធរថៃ។
លោក Anutin បានប្រើពាក្យទិតៀនខ្លាំងៗលើជនបរទេសដែលមិនព្រមទទួលម៉ាសពីរដ្ឋាភិបាល ជាពិសេសពួកជនជាតិស្បែកសជាមួយសម្ដីថា រដ្ឋាភិបាលបានជូនម៉ាស់ទៅភ្ញៀវបរទេស ប៉ុន្តែពួកគេបដិសេធ ដូច្នេះមានតែត្រូវបណ្តេញពួកគេចេញពីប្រទេសថៃទេ!
នៅព្រឹកនេះលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងមន្ត្រីថៃផ្សេងទៀតបានចុះអប់រំប្រជាពលរដ្ឋឱ្យចេះការពារខ្លួនពីវីរុសឆ្លងនិងចែកម៉ាស់ឥតគិតថ្លៃនៅស្ថានីយ៍រថភ្លើងផ្លូវអាកាស BTS Siam។ អ្នកទេសចរបរទេសមួយចំនួនមិនបានទទួលយកការចែកម៉ាសនេះទេ ជាហេតុនាំឱ្យលោករដ្ឋមន្ត្រីខឹងសម្បារ ដោយលោកបានលើកឡើងថា ពួកជនបរទេសទាំងនោះត្រូវតែបណ្តេញចេញពីប្រទេសថៃ។ លោកបន្ថែមថា ជនជាតិចិន និងពួកអាស៊ី សុទ្ធតែពាក់ម៉ាសប៉ុន្តែពួកជនជាតិអឺរ៉ុបមិនធ្វើតាមរដ្ឋាភិបាលទាល់តែសោះ៕
សូមចុចទស្សនាវិដេអូ
សូមចុចទស្សនាវិដេអូ