ឆ្លងកាន់តែខ្លាំង រដ្ឋាភិបាលវៀតណាម ប្រញាប់ជម្លៀសពលរដ្ឋខ្លួន៣០នាក់ចុងក្រោយ ពីទីក្រុងវូហាន
ប្រទេសវៀតណាមបានធ្វើការជម្លៀសប្រជាជនខ្លួនចំនួន ៣០ នាក់ចេញពីទីក្រុងវូហានខេត្ត ហ៊ើបីរបស់ប្រទេសចិន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនូវជំងឺរលាកសួតប្រភេទថ្មីកូរ៉ូណាវីរុស។នេះបើតាមការចុះផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ការសម្រេចជម្លៀសពលរដ្ឋវៀតណាមចេញទាំងប្រញាប់ប្រញាល់នេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាពីលោកនាយករដ្ឋមន្រ្តីវៀតណាម តាមរយៈការសម្របសម្រួលរវាងក្រសួងការបរទេសស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំង (ចិន) និងក្រសួងទីភ្នាក់ងារនិងតំបន់ពាក់ព័ន្ធផ្សេងទៀត។ យន្តហោះដឹកពលរដ្ឋវៀតណាមបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវ៉ាន់ដុន នៅកោះវ៉ាន់ដុនឆ្នេរភាគខាងជើងខេត្តក្វាងនិញនៅម៉ោង ០៥ និង ០៤ នាទីព្រឹកថ្ងៃទី ១០ ខែកុម្ភៈនេះ។ ពលរដ្ឋវៀតណាមទាំងនោះរួមមានទាំងស្ត្រីមានផ្ទៃពោះ ៨…