របាយការណ៍​ផ្នែក​ការពារ​ជាតិ​បាន​ជំរុញ​ឲ្យ​វៀតណាម​ពង្រឹង​បន្ថែម​កាន់​តែ​ខ្លាំង​នូវ​ទំនាក់​ទំនង​​ជាមួយ​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហើយ​បើ​អាច​ទៅ​រួច​ពង្រឹង​ទំនាក់​ទំនង​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​ ដែល​ជា​គូប្រជែង​របស់​ចិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​របាយការណ៍​ស ​ផ្នែក​ការពារ​ជាតិ​ដែល​បង្ហាញ​កាល​ពី​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា​ វៀតណាមនឹង​បន្ត​ស្វែង​រក​ទំនាក់​ទំនង​យោធា​កាន់​តែ​រឹងមាំនៅ​ក្រៅ​ប្រទេស នៅ​ពេលដែល​ប្រទេស​ចិន​កំពុង​ប្រឈម​ទៅ​លើ​ការ​ទាម​ទារ​អធិបតេយ្យភាព​លើ​ដែន​សមុទ្រ។​ អ្នក​កវិភាគ​រំពឹង​ថា ​ការ​ស្វែង​រក​នេះ​នឹង​ធ្វើ​ឲ្យ​មាន​សមយុទ្ធ​យោធា​កាន់​តែ​ច្រើន​ជាមួយ​ប្រទេស​មហា​អំណាច​បស្ចិម​ប្រទេស ​និង​ការ​ទិញ​សព្វាវុធ​ឆាប់ៗ​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេស​ដែល​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​នឹង​«លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ»​ នៅ​ក្រៅ​ប្រទេស​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ទៅវិញ​ទៅ​មក។​ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ការពារ​ជាតិ​វៀតណាម​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​វិច្ឆិកា។

របាយការណ៍​ជា​ភាសា​អង់គ្លេស​សរសេរ​ថា​ នៅ​ពេល​ស្ថាន​ការណ៍​ត្រឹមត្រូវ​ហើយ ​«វៀតណាម​នឹង​ពិចារណា​បង្កើត​ឡើង​នូវ​ប្រព័ន្ធ​ការពារ​ដែល​ចាំ​បាច់​និង​សម​ស្រប​ហើយនឹង​ធ្វើ​ទំនាក់​ទំនង​យោធា​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ​និង​ផល​ប្រយោជន៍​រួម ​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​កម្រិត​សហគមន៍​អន្តរជាតិ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកសារ​នោះ​សង្កត់​ធ្ងន់​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ​និង​អំពាវនាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​ភាព​ប្រទូសរ៉ាយ​ជាមួយ​ចិនចំពោះ​ «​ដំណើរ​ការ​រយៈពេល​យូរ ​ពិបាក​ និង​ស្មុគស្មាញ ​និង​ពាក់​ព័ន្ធ​ជាមួយ​ប្រទេស​និង​ភាគី​ជា​ច្រើន»។​ ប្រទេស​ជិត​ខាង​ក្នុង​ទ្វីប​អាស៊ី​ទាំង​ពីរ​ ដែល​មាន​ជម្លោះ​ព្រំដែន​ជា​ប្រវត្តិសាស្ត្រ​រាប់​សតវត្សរ៍​មក​ហើយ​នោះ ​ពេល​នេះ​កំពុង​ប្រកួត​ប្រជែង​ទាមទារ​អធិបតេយ្យភាព​លើ​ព្រំដែន​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​វិភាគ​និយាយ​ថា ​ឯកសារ​នេះ​បញ្ជាក់​ពី​ការ​ផ្ដល់​អាវុធ​ជឿន​លឿន​ពី​ប្រទេស​នានា​ដូចជា​ រុស្ស៊ី ​និង​ការ​ចូល​រួម​សមយុទ្ធ​ការពារ​ជាតិ​ចម្រុះ​ជាតិ​សាសន៍។​ ព្រឹត្តិការណ៍​មួយ​នោះ​គឺ​ ការ​ធ្វើ​សមយុទ្ធ​រវាង​សមាជិក​អាស៊ាន​ដែល​មាន​១០​ប្រទេស​ជាមួយ​នឹង​ប្រទេស​គូ​ប្រជែង​ចម្បង​របស់​ចិន ​គឺ​សហរដ្ឋ​អាមេរិក ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំមុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​ឯ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម ​និង​មនុស្ស​ជាតិ ​នៅ​ទីក្រុង​ហូជីមិញ​ បាន​និយាយ​ថា៖ «បើ​យើង​អាន​ដោយ​វិភាគ យើង​ឃើញ​ថា វៀតណាម​បង្ហាញ​តម្រុយ​ពី​លទ្ធភាព​ថា ខ្លួន​ប្រហែល​ជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត​ ប៉ុន្តែ​ថា​តើ​គេ​អាច​ទៅ​បាន​ឆ្ងាយ​ប៉ុណ្ណា​នោះ​ គេ​មិន​បាន​និយាយ​ឲ្យ​ច្បាស់​ទេ​នៅ​លើ​របាយការណ៍​នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេស​ព្រុយណេ ​ចិន​ ម៉ាឡេស៊ី ​ហ្វីលីពីន ​កោះ​តៃវ៉ាន់ ​និង​វៀតណាម ​ប្រកួត​ប្រជែង​គ្នា​ទាមទារ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​មូល​ដែល​មាន​ទំហំ ​៣,៥ ​លាន​គីឡូម៉ែត្រ​ការ៉េ ឬ​ក៏​ទាមទារ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​នេះ។​ ប្រទេស​ទាំង​នេះ​បាន​ផ្ដល់​តម្លៃ​លើ​ផ្លូវ​ទឹក​ ​ដែល​លាត​សន្ធឹង​ដែនដី​កោះ​តៃវ៉ាន់ ​ដល់​ប្រទេស​សិង្ហបុរី ​ ថាជា​តំបន់​សម្បូរ​ធន​ធាន​មច្ឆាជាតិ​និង​ថាមពល​របស់​ប្រទេស។

ប្រទេស​ចិន​បាន​នាំ​មុខ​ដោយ​ប្រើ​ប្រាស់​យោធា​ និង​បច្ចេក​វិទ្យា​ ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ ដើម្បី​ចាក់​បំពេញ​ដី​នៅ​ក្នុង​សមុទ្រ​បង្កើត​បាន​ជា​កូន​កោះ​តូចៗ​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន។​ កោះ​ខ្លះ​គឺក្លាយជា​រោង​ទុក​យន្តហោះ​និង​វាល​ចុះ​ចត​យន្តហោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាព​យោធា​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​នេះ ​ធ្វើ​ឲ្យ​វៀតណាម​ខឹង​សម្បា​ ជា​ពិសេស​ដោយ​សារ​តែ​ចិន​គ្រប់​គ្រង​កោះ​ Paracel ​ដែល​ប្រជុំ​ទៅ​ដោយ​កោះ​តូចៗ​ចំនួន​១៣០ ​ដែល​ភាគី​ទាំង​ពីរ​បាន​ទាមទារ​យក​ធ្វើ​ជា​របស់​ខ្លួន​តែ​រៀងៗ​ខ្លួន។ ​ប្រទេស​ទាំង​ពីរ​បាន​ប្រឈ​មុខ​ដាក់​គ្នា​ក្នុង​ការ​វាយប្រហារ​លើ​ដែន​សមុទ្រ​ដ៏​ប្រល័យ​កាល​ពី​ទសវត្សរ៍​៧០ ​និង​ ៨០​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បា​ដល់​ភាគី​វៀតណាម ដែល​មាន​ការ​ខឹង​សម្បា​ស្រាប់​ដោយសារ​ជម្លោះ​ដែន​ដី​ចំនួន​ពីរ​លើករួច​មក​ហើយ​នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាវា​ស្រាវជ្រាវ​ថាមពល​មួយ​របស់​ចិន​បាន​បង្ក​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​វៀតណាម ​កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​នាវា​នោះ​ល្បាត​នៅ​ជិត​តំបន់​ដែល​មាន​ប្រេង​កាត ​និង​ឧស្ម័ន​ នៅ​ក្នុង​តំបន់​ខាង​វៀតណាម ​ហើយ​ក៏​ស្ថិត​ក្នុង​តំបន់​ផ្ទៃ​សមុទ្រ​ ដែល​ចិនទាម​ទារ​ផង​ដែរ។

របាយ​ការណ៍​ស្រដៀង​គ្នា​ជាមួយ​នឹង​សេចក្ដី​សម្រេចរបស់​គណៈ​កម្មាធិការ​កណ្ដាល​បក្ស​កុម្មុយនីស្ត ​ឆ្នាំ​២០១៨ ​អំពាវ​នាវ​ឲ្យ​វៀតណាម​ក្លាយ​ជា​ប្រទេស​ដូច​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឈ្មោះ ​VnExpress​ International ​បាន​ចុះ​ផ្សាយ​ថាជា​ «ប្រទេស​មាន​អំណាច​ខាង​សមុទ្រ» ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ kbn

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *