នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា មិនមានការស្នាក់នៅនោះឡើយ នេះគ្រាន់តែជាដំណើរឆ្លងកាត់ប៉ុណ្ណោះ»។
លោក គួច ចំរើន បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងភាគីនាវា កំពុងសហការគ្នារៀបចំសម្រួលឯកសាររដ្ឋបាលចាំបាច់ឲ្យបានលឿនបំផុត។ ក្រោយការពិនិត្យសុខភាពនៅលើនាវាផ្ទាល់ អ្នកដំណើរក៏មិនត្រូវបានតម្រូវឲ្យចេញទាំងអស់នោះដែរ ពោលគឺសម្រាប់តែទេសចរមួយចំនួនដែលបានទិញសំបុត្ររួចហើយតែប៉ុណ្ណោះ។
បើតាមលោក អភិបាលខេត្ត ទេសចរដែលបានកក់សំបុត្ររួចហើយ មានប្រមាណ៥០០នាក់ ខណៈអាជ្ញាធរកម្ពុជា រៀបចំសម្រួលដំណើរពួកគេទៅកាន់អាកាសយានដ្ឋាន និងឯកសារផ្សេងៗ។ក្នុងចំណោមអ្នកដំណើរ១៤៥៥នាក់ មានជាង៤០សញ្ជាតិ។ ទេសចរដែលច្រើនជាងគេមាន អាមេរិកមាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់…៕