បុរសជនជាតិឥណ្ឌា វ័យ ៥០ ឆ្នាំម្នាក់ ត្រូវបានឲ្យដឹងថា បានធ្វើអត្តឃាត ក្រោយជឿជាក់ថា រូបលោកបានឆ្លងវីរុស Covid-19 នេះបើតាមសារព័ត៌មានឥណ្ឌា Hindustan Times បានបញ្ជាក់ ។
ហេតុការណ៍មួយនេះ បានកើតមានឡើងកាលពីថ្ងៃទី ១១ ខែកុម្ភៈ ក្នុងស្រុក Chittor នៃរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា ។ បើតាមសមាជិកគ្រួសារនៃបុរសខាងលើ បានបញ្ជាក់ថា លោក K Balakrishna បានមានអ ការៈគ្រុន ផ្ដាសាយ ចាប់តាំងពីថ្ងៃទី ០១ ខែកុម្ភៈមកម៉្លេះ ។ជាមួយគ្នា នេះដែរ បើតាមកូនប្រុសរបស់លោក ដែលមា នឈ្មោះថា Balamurali បានបកស្រា យបន្ថែមថា ឪពុករប ស់ខ្លួនបា នទៅមន្ទីរពេទ្យ Sri Venkateswara Ramnarain Ruia នៅថ្ងៃទី ០៥ ខែកុម្ភៈ ។
ក្រោយការព្យាបាល បុរសខាង លើត្រូវបាន ក្រុមគ្រូពេទ្យប្ រាប់ឲ្យពា ក់ម៉ាស់ ដើម្បីកា រពារកុំឲ្យជំងឺផ្ដា សាយរប ស់លោក ឆ្លងទៅអ្នកដទៃ ហើយបើតាមអធិ ការរងបុស្តិ៍ប៉ូលិ សក្នុងភូមិ លោក Venkata Subbaiah បានបញ្ជាក់ថា គ្រូពេទ្យមិន បានលើកឡើង ថា រូបលោកមាន ផ្ទុកវីរុស កូរ៉ូណាឡើយ ។
ទោះជាយ៉ាងណា បុ រសខាងលើ ហាក់ចាប់ផ្ដើមជ្រួលច្របល់ និងភ័ យខ្លាចថា រូបលោកកំពុងផ្ទុ កវីរុសដ៏កាចសា ហា វនេះ បើទោះបីជាកូនប្រុសលោកបានព្យា យាមប្រាប់លោកថា ជំងឺ នេះ គឺកើតឡើងចំពោះអ្នកដែ លធ្លាប់ បាន ទៅប្រទេ សចិននោះទេ ហើយប្រសិនជាលោ កឆ្លងមែន ខាងគ្រូពេ ទ្យបង្ខាំង លោ កទុក តែឯង បា ត់ហើយ ។
ក្រោយជឿជាក់ ថា ឆ្លងវីរុស COVID-19 លោក Balakrishna បានឃុំខ្លួនឯ ងក្នុងបន្ទប់ ដេញសមាជិកគ្រួសារ ចេញ ដោ យប្រើប្រាស់ដុំថ្ម គប់ប ណ្ដេញពួកគេ ។ នៅថ្ងៃទី ១០ ខែកុម្ភៈ លោកបា នលួច ចេញពីផ្ទះនៅ ពេល យប់ ដោយចាក់ សោរទ្វារពី ខាងក្រៅ ។ មិនយូរប៉ុន្មាន ក្រុមគ្រួសារក៏បា នដឹង រួចនាំអ្នកជិតខា ង ដើររកលោ ក ។លុះថ្ងៃទី ១១ ខែកុម្ភៈ លោក ក៏ត្រូវបា នប្រទះឃើញ ច ង ក ស ម្លា ប់ខ្លួន នៅជិតផ្នូរម្ដាយ របស់លោ ក នៅតំបន់ ជាយ ភូមិ ៕
អត្ថបទ៖ ប្រជាប្រិយ