សល់​ពេល​ជាង ២​ខែ​កន្លះ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២០ នឹង​មកដល់។ ទន្ទឹម​ជាមួយគ្នា​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើ​ការព្រមាន​ដាក់​ពិន័យ​ដល់​មន្ទីរ​គ្រប់​រាជធានី​-​ខេត្តដែល​បញ្ជូន​ក្រុម​កីឡាករ​-​កីឡា​ការិនី​មក​ចូលរួម​ព្រឹត្តិការណ៍ ២​ឆ្នាំ​ម្ដងនេះ​ត្រឹម​ជា​លក្ខណៈ​បង្គ្រប់​កិច្ច ដើម្បី​ពង្រឹង​គុណ​ភាព​ប្រកួតប្រជែង និង​ចម្រាញ់​ធនធាន​កីឡាករ​-​កីឡា​ការិនី​ឆ្នើមត្រៀម​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លែង​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​មន្ទីរ និង​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់កាលពី​ថ្មីៗ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​គូស​បញ្ជាក់​ថា ការ​លើក​ឡើង​ដូច្នេះគឺ​ក្រសួង​ចង់​លុបបំបាត់​ ការ​បញ្ជូន​ក្រុម​កីឡាជា​លក្ខណៈ​តំណាង​សាលា ឬ​ស្រុកទៅជា​ក្រុម​តំណាង​ខេត្ត ដែល​មានការ​ចម្រាញ់​កីឡាករ​-​កីឡា​ការិនី​មកពី​គ្រប់​ច្រក​ល្ហក់ដើម្បី​បញ្ជូន​មក​ប្រកួត​កីឡា​ជាតិ។ តែ​បើ​មន្ទីរ​ណាមិន​ព្រម​អនុវត្ត​តាមនឹង​ត្រូវ​ប្រឈម​ការ​ដាក់​ពិន័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ ឬ National Games បាន​បង្កើត​តាំងពី​ឆ្នាំ​២០១៦ ក្នុង​គោល​បំណង​បំផុស​ចលនា​កីឡា និង​ចម្រាញ់​ធនធាន​កីឡាករ​-​កីឡា​ការិនី​ល្អ​ៗ​បន្ថែមក្នុង​ន័យ​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា ដោយ​អនុញ្ញាត​ឲ្យ​គ្រប់​រាជធានី​-​ខេត្ត​បញ្ជូន​ក្រុម​កីឡាករ​-​កីឡា​ការិនី​ចូលរួម ជាក់ស្ដែង​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ឆ្នាំ​២០២០ គ្រោង​នឹង​ចាប់ផ្ដើម​ការប្រកួត​ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ខាងមុខ ដោយ​ក្រសួង​បានសម្រេច​ដាក់​កីឡា​ចំនួន ៣០​ប្រភេទសម្រាប់​ធ្វើ​ការប្រកួត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ btv

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *