កំពូលតារាក្បាច់គុនចិន លោក Donnie Yen (កុំកុំ) បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន១ លានដុល្លារហុងកុង ស្មើនឹងជិត ១៣ម៉ឺនដុល្លារដល់បុគ្គលិកពេទ្យក្រុងវូហាន ដែលធ្វើការនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា។ យោងតាមវីដេអូឃ្លីប មានរយៈពេល២៨វិនាទី ដែលតារាក្បាច់គុន កុំកុំ បានបង្ហោះនៅលើ Weibo លោកបាននិយាយថ្លែងអំណរគុណដល់បុគ្គលិកពេទ្យនៅវូហាន ហើយលោកបានផ្ដែផ្ដាំដល់ពលរដ្ឋឲ្យសម្អាតដៃឲ្យបានញឹកញាប់ ។…