ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៅសាលាបឋមសិក្សា អនុវិទ្យាល័យមេមាំង និងផ្លូវបេតុង ២ ខ្សែ ស្ថិតនៅឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម, ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍សម្ដែងនូវការអបអរសាទរសមិទ្ធិផលថ្មីៗទាំងផ្លូវ ទាំងអគារសិក្សា នៅក្នុងឃុំល្វា ក៏ដូចជាក្នុងស្រុកព្រៃឈរទាំងមូល ជាពិសេសក្នុងរយៈពេលដ៏ខ្លីចុងក្រោយនេះ ស្រុកព្រៃឈរទទួលបានសមិទ្ធផលនានាជាច្រើន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងនេះ បានមកពីការរួបរួមគ្នា ទាំងអាជ្ញាធរដែនដី, ក្រសួង-មន្ទីរពាក់ព័ន្ធ, សប្បុរសជន, ក្រុមជាងបច្ចេកទេស និងប្រជាពលរដ្ឋ ព្រមទាំងការជំរុញឧបត្ថម្ភគាំទ្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោមម្លប់នៃសុខសន្តិភាព អំណោយផលនៃសន្តិភាព ដោយសារសន្តិភាព សូមអរគុណសន្តិភាព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មូលដ្ឋាននៃការកសាងប្រទេសដែលបានអនុវត្តកន្លងមក គឺយើងមានប្រជាពលរដ្ឋដែលមានការសាមគ្គីគ្នា, មានទិសដៅដឹកនាំច្បាស់លាស់ ហើយមានការប្តេជ្ញាចិត្តរួមគ្នាក្នុងបុព្វហេតុជាតិ មាតុភូមិ។ ដូចគ្នានេះដែរ អ្វីដែលជាស្នូល និងកត្តាកំណត់ក្នុងការអភិវឌ្ឍប្រទេសមកដល់សព្វថ្ងៃនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺយើងជាខ្មែរមកពីគ្រប់ភាគី តែងបានពឹងលើខ្មែរ, ទុកចិត្តខ្មែរ, និងប្រើប្រាស់លទ្ធភាពខ្មែរ, សមត្ថភាពខ្មែរ, ធនធានមនុស្សខ្មែរ នៅក្នុងគ្រប់ដំណើរការនៃការកំណត់ជោគវាសនាជាតិយើង រាប់ចាប់ពីការសង្គ្រោះជីវិតចេញពីរបបប្រល័យពូជសាសន៍, ការកសាងស្តារប្រទេសជាតិឡើងវិញលើគ្រប់វិស័យ, ការស្វែងរកសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះ និងដំណើរការបន្តនៃការអភិវឌ្ឍប្រទេស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ដំណើរការកសាង និងអភិវឌ្ឍកម្ពុជារហូតទទួលបានសមិទ្ធិផល និងសុខសន្តិភាព ដូចសព្វថ្ងៃនេះ គឺដោយសារនយោបាយរបស់រាជរដ្ឋាភិបាលច្បាស់លាស់ ហើយមួយវិញទៀត គឺកត្តាមេដឹកនាំ ជាមេដឹកនាំ ដែលទទួលខុសត្រូវ, ប្រកបដោយធម៌, សីលធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋ, មិនរត់ចោលមិត្តក្នុងគ្រាលំបាក។ សម្តេចតេជោ ជាមេដឹកនាំជាទុកចិត្ត,​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាទីពឹងរបស់ប្រជាពលរដ្ឋ ហើយរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ក៏ដូចជាមនុស្សជាតិគ្រប់ជាតិសាសន៍ទូទាំងសាកលលោក។ ជាក់ស្តែង បញ្ហាវីរុសកូរ៉ូណា ដែលកំពុងបង្កើតឱ្យមានការភ័យខ្លាចនៅទូទាំងពិភពលោក ពិតជាមានហានិភ័យគ្រោះថ្នាក់។ ជាការឆ្លើយតបចំពោះស្ថានភាពនេះ សម្តេចតេជោ បានណែនាំឱ្យប្រុងប្រយ័ត្នតាមរយៈការថែទាំសុខភាពឱ្យបានជាប់លាប់ ទន្ទឹមនឹងនេះក្រសួងមានសមត្ថកិច្ចយើងក៏អាចគ្រប់គ្រងស្ថានការណ៍បានតាមរយៈការចាត់វិធានការណ៍ត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន ហើយបណ្តាប្រទេសពាក់ព័ន្ធក៏បានចាត់វិធានការណ៍បង្ការការពារហើយផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការខ្លាចមេរោគជាបញ្ហាមួយ ប៉ុន្តែក៏ត្រូវខ្លាចអ្នកបំប៉ោងព័ត៌មានផងដែរ។ សំខាន់ ធ្វើយ៉ាងណាកុំឱ្យមានការភ័យស្លន់ស្លោរ ព្រោះការភ័យខ្លាចបែបនេះ អាចនឹងបង្ករជាគ្រោះថ្នាក់ធំមួយផ្សេងទៀត ដែលអាចធ្វើឱ្យប្រទេសជាតិមួយដួលរលំបាន។ ប្រទេសជាច្រើននៅលើពិភពលោករួមទាំងកម្ពុជា មិនបានចាត់វិធានការណ៍តឹងរ៉ឹងជ្រុលហួសហេតុពេកនោះឡើយ ហើយបន្តមានទំនាក់ទំនងជាមួយបណ្តាប្រទេសនានាជាធម្មតា ធានាចៀសវាងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចជាតិ និងធ្វើយ៉ាងណាឱ្យជីវភាពរបស់ប្រជាពលរដ្ឋអាចបន្តរស់នៅបានតាមប្រក្រតី។ នេះ មិនមែនជាការដាក់ជីវិតប្រជាជនឱ្យនៅក្នុងហានិភ័យនោះទេ ប៉ុន្តែជាការគិតគូរជារួម តម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរជាចម្បង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងបន្តទៀតថា ថ្មីៗនេះ សម្តេចក៏បានបង្ហាញគុណធម៌ក្នុងនាមជាមេដឹកនាំ ជាមិត្តភ័ក្ត្រល្អ មិនរត់ចោលប្រជាជន មិនរត់ចោលមិត្ត ព្រោះមិត្តពិតប្រាកដ អាចមើលឃើញនៅពេលមានការលំបាក ដោយអនុញ្ញាតឱ្យកប៉ាល់បរទេស Westerdam ចូលសំចតជួយសង្គ្រោះអ្នកទេសចរបរទេសចម្រុះជាតិសាសន៍រាប់ពាន់នាក់ ដែលទទួលការរើសអើង ដោយគ្រាន់តែមានការសង្ស័យលើករណីវីរុសកូរ៉ូណា ហើយអ្នកទេសចរទាំងនោះ ក៏បានអរគុណកម្ពុជា អរគុណសម្តេចតេជោ ដែលមានទឹកចិត្តទូលំទូលាយ ប្រកបដោយមនុស្សធម៌។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិត្តល្អត្រូវយល់ចិត្តគ្នា ជួយគ្នាដែលកំពុងវេទនាតាមលទ្ធភាព ចៀសវាងការរើសអើង ដោយការបាត់បង់ម្ចាស់ការភ័យស្លន់ស្លោរ នាំឱ្យបាត់បង់គោលការណ៍មនុស្សធម៌។ ពេលត្រូវជួយ គឺត្រូវជួយក្នុងពេលដែលលំបាកបំផុត។ ប្រទេសខ្មែរយើងជំនាន់ ប៉ុល ពត ក៏ធ្លាប់បានជួបប្រទះការរើសអើង ដូចករណីកប៉ាល់នេះផងដែរ គឺរងគ្រោះដោយគ្មានសហគមន៍អន្តរជាតិជួយ ក្រៅពីខ្មែរខ្លួនឯង និងប្រទេសជាមិត្តមួយចំនួននោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្មែរតូចពិត តែមានទឹកចិត្តធំធេង មានមេដឹកនាំល្អ គឺសម្តេចតេជោ ដែលមានបទពិសោធន៍, ចិត្តទូលាយក្លាហាន, យុត្តិធម៌, មនុស្សធម៌ និងស្ម័គ្រចិត្តជួយប្រជាពលរដ្ឋខ្មែរ និងមនុស្សជាតិគ្រប់ជាតិសាសន៍នៅក្នុងកាលៈទេសៈ ដែលលំបាកបំផុត។ យើងមិនអាចមានទំនាក់ទំនងតែក្នុងពេលសុខស្រួល ហើយពេលលំបាករត់ចោលគ្នានោះទេ គឺវាខុសនឹងគុណធម៌៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ swiftnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *