ស្ត្រីជាមគ្គុទេសក៏លើឡានក្រុងទេសចរណ៍ម្នាក់ក្នុងប្រទេសជប៉ុន បានធ្វើតេស្តឃើញវិជ្ជមានជាលើកទី ២ លើវីរុស COVID-19 ក្រោយជាសះស្បើយពីវីរុសមួយនេះ ទើបតែបានប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ នេះបើតាមរដ្ឋាភិបាលក្នុងអូសាកាបញ្ជាក់កាលពីថ្ងៃពុធ ទី ២៦ ខែកុម្ភៈកន្លងទៅនេះ
ការរកឃើញមានផ្ទុកវីរុសនេះជាថ្មីលើស្ត្រីរូបនេះ គឺកើតមានឡើង ក្រោយចំនួនករណីថ្មីនៃអ្នកឆ្លងក្នុងប្រទេសជប៉ុន កើនឡើងដល់ ១៨៦ ករណី គិតត្រឹមថ្ងៃនេះ ៕
អត្ថបទ៖ ប្រជាប្រិយ