មកដល់ពេលនេះ ទើបមានរោងចក្រ១០ទេបានបិទ ហើយកម្មករត្រឹម៣ពាន់នាក់ប៉ុណោះអត់ការងារធ្វើ
រោងចក្រចំនួន ១០ ក្នុងចំណោមរោងចក្រសហគ្រាស់ចំនួន ២០០ បានការផ្អាកផលិតកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដោយសារបញ្ហាមេរោគ Covid-19 នេះបើយោងតាមការឱ្យដឹងពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហេង សួរ បានបញ្ជាក់ថា ផលប៉ះពាល់ដែលបណ្តាលមកពីការផ្អាកដំណើរការផ្នែកខ្លះនៃរោងចក្រនេះ…