មន្ត្រី​សុរិយោដី ៣​រូប ពាក់ព័ន្ធ​អំពើ​ពុក​រលួយ ១០​ម៉ឺន​ដុល្លារ​នោះ ដែល​លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ដឹកនាំ​កម្លាំង​ផ្ទាល់ ចុះ​ទៅ​ឃាត់ខ្លួន នៅ​ខេត្តពោធិ៍សាត់​នោះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោ ស​ហើយ កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ ម្សិលមិញ​នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាង​អយ្យការ​អម​ សាលាដំបូង​រាជធានី​ភ្នំពេញ​លោក គុ​ជ គឹ​ម​ឡុ​ង បាន​សម្រេច​ចោ ទប្រ កា ន់ លើ​ប្រធាន​, អនុប្រធាន និង​មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់ ទាំង​៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុ ក​រ លួ យ​ជំរិត​ទា រប្រាក់ ​ពី​ព លរដ្ឋ​ចំនួន ១០​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ ចេញ​ច្បាប់ ​ឲ្យ​សាង សង់​ រោងចក្រ ដោយ​តុលាការ​បា ន​ចោទប្រកាន់​ចំនួន​៣ ​បទល្មើស រួម​មាន​ទី​១ បទ​វីតិក្រម តាម​ក្រមព្រហ្មទណ្ឌ ទី​២ បទ​រំ  លោ ភ ​អំ ណាច តាម​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​អំពើ​ពុក​ រលួយ និង​ទី​៣ បទ​សម្អាត​ប្រាក់ តាម​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញវត្ថុ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តុលាការ​ បាន​សម្រេច ​ផ្តន្ទាទោស ទី​១-​ឈ្មោះ លឿម ប៊ុ​ន​រឿ​ន អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ ពី​បទ​សម្អាត​ប្រាក់ បទ «​រំ លោ ភ​ អំណាច​» និង​បទ វិ​តិ​ក្រម ដាក់​ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨.០០០.០០០ (​ប្រាំបី​លាន​) រៀល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទី​២-​ឈ្មោះ តែ ប៊ុ​ន​ថេ​ង អតីតមន្ត្រី​សុរិយោដី​ខេត្ត​ទទួល​បន្ទុក​ច្រក​ចេញចូល​តែ​មួយ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ​និង​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥.០០០.០០០ (​ប្រាំ​លាន​) រៀល​។​និង​ទី​៣-​ឈ្មោះ ជាង វុ​ទ្ធី អតីត​អនុប្រធាន​មន្ទីរ ទទួល​ការងារ​សំណង់ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ពី​បទ​វិ​តិ​ក្រម ដាក់​ពន្ធនាគារ​រយៈពេល ០៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥.០០០.០០០ (​ប្រាំ​លាន​) រៀល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​ការ​ផ្តន្ទាទោស​នេះ ទ្រព្យសម្បត្តិ​មួយ​ចំនួន​ដែល​ជា​ផល​នៃ​បទល្មើស ឬ​កើត​ចេញពី​ផល​នៃ​បទល្មើស​ត្រូវ​តុលាការ​សម្រេច​រឹបអូស​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ មាន​ជា​អាទិ៍​ដូច​ជា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-​អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិត​នៅ​បុរី​ប៉េង​ហួត (​ប៉ុស្តិ៍​វិទ្យុ​ស្ទឹង​មាន​ជ័យ​) រាជធានី​ភ្នំពេញ​-​អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដូង​ជ្រុំ ខេត្តពោធិ៍សាត់​-​អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្ពានថ្ម ខេត្តពោធិ៍សាត់​-​រថយន្ត​ចំនួន​ពីរ​គ្រឿង ម៉ាក Lexus 570 ពណ៌​មាស សេរី​ឆ្នាំ​២០១០ មួយ​គ្រឿង​-​រថយន្ត​ម៉ាក KIA Morning ពណ៌​ស សេរី​ឆ្នាំ​២០១២ មួយ​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម Fresh News ចេញផ្សាយ​ពី​ថ្ងៃ​ទី២៨ កក្កដា ថា ​ពួក​គេ​ទាំង ៣នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​ស ង្ស័ យ​ ពាក់ព័ន្ធ​ការ​ឃុបឃិត​គ្នា​ ប្រព្រឹត្ត​អំពើ​ ពុក​រលួយ​ ទារ​លុយ​ពី​ប្រជាពលរដ្ឋ ជា​ម្ចាស់​គម្រោង​រោងចក្រ ដោយ​ខុសច្បាប់ ចំនួន១០ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចេញ​ច្បាប់​សាងសង់​ ។ ការ​ឃា ត់ខ្លួន​បុគ្គល​ទាំង៣ ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​មហាលាភ ក្រុង​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី២៧ កក្កដា ខណៈ​ពួក​គេ និង​ម្ចាស់​ដី​ណាត់ជួប​គ្នា ដើម្បី​ប្រគល់​លុយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Fresh News បាន​បញ្ជាក់​ថា​ ៖ «​ប្រភព​បាន​បង្ហើប​ថា ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ បាន​ទារ​លុយ​ពី​គេ​ចំនួន ៤ម៉ឺន​ដុល្លារ គេ​  មិន ​ព្រម ប ង្ក​ការ​លំបាក​ទាល់ តែ​គេ​មក​អង្វរ ក៏​ទារ​ពី​គេ​ដល់ ១០ម៉ឺន​ដុល្លារ ទើប​ចេញ​ច្បាប់​សាងសង់​ឲ្យ ហើយ​ត្រូវ​កក់​ភ្លាម ៥០ភាគរយ (៥ម៉ឺន​ដុល្លារ​)​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី២៦ ខែកក្កដា ឆ្នាំ២០១៩ គេ ​ក ក់ ៥ពាន់​ដុល្លារ នៅ​បន្ទប់​ការិយាល័យ​ប្រធាន​មន្ទីរ​តែ​ម្តង ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០១៩ កក់​ឲ្យ ៤ម៉ឺន ៥ពាន់​ដុល្លារ​ទៀត បង្គ្រប់ ៥០ភាគរយ នៅ​ភោជនីយដ្ឋាន មហាលាភ ទើប​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃា ត់​ នាំ​ខ្លួន​ ទាំងអ ស់​តែ​ម្តង​» ​។​អូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ kbn

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *