លោកអនុសេនីយ៍ឯក គឹម ឆុន នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល និង ជាអ្នកលក់រថយន្តផងនោះ ត្រូវបានគេមេីលឃេីញថា អោយតែពេលបេីកឡានម្តងៗ ពាក់ឯកសណ្ឋាន និង មិនពាក់ខ្សែក្រវាត់ បាន Live Facebook ដាក់បទញាក់ៗពេញឡាន ។
សកម្មភាពទាំងនេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា ហាក់មិនគប្បីទាល់តែសោះ ដែលក្នុងនាមជាប៉ូលិសមួយរូប បែរជាធ្វេីសកម្មភាពឆ្គាំឆ្គងខូចមុខមាត់ប៉ូលិសខេត្តកណ្តាល អស់ហេីយ ។ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី២ ខែមីនា នេះថា លោកនឹងចាត់ការករណីនេះ ។ដោយឡែក លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់ថា លោកកំពុងចាត់ការរឿងនេះហើយ ។
អ្នកបានឃេីញសកម្មភាព លោក គឹម ឆុន បានរិះគន់ចំៗថា ពាក់ឯកសណ្ឋាន Live Facebook ពេលបើកបររថយន្ត ក្នុងម៉ោងបំពេញធ្វើការ មិនខ្វល់ពីភារកិច្ចរបស់ខ្លួន ជាពិសេសអាចនឹងធ្វើអោយកេីតមានក រណីគ្រោះ ថ្នា ក់ច រាច រណ៍ ថែមទៀតផង ។ពួកគាត់បានលើកឡើងទៀតថា ពាក់ឯកសណ្ឋានជាសមត្ថកិច្ចបើករថយន្ត Live តើវា ខុស និងត្រូវតាមច្បាប់ ដែរឬទេ?ចុះបើជួប គ្រោះ ថ្នាក់ ច រាច រណ៌ តើគា ត់អា ងជា សមត្ថកិច្ចឬ ? ៕
អត្ថបទ៖ CPCnews
សូមចុចទស្សនាវិដេអូ
ស្នងការខេត្តកណ្តាល នឹងចាត់ការប៉ូលិសស្រុកកៀនស្វាយមួយរូប ដែលពាក់ឯកសណ្ឋាន បេីកឡានមិនពាក់ខ្សែក្រវាត់ Live Facebook ដាក់បទញាក់ៗកណ្តាល៖លោកអនុសេនីយ៍ឯក គឹម ឆុន នាយរងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល និង ជាអ្នកលក់រថយន្តផងនោះ ត្រូវបានគេមេីលឃេីញថា អោយតែពេលបេីកឡានម្តងៗ ពាក់ឯកសណ្ឋាន និង មិនពាក់ខ្សែក្រវាត់ បាន Live Facebook ដាក់បទញាក់ៗពេញឡាន ។ សកម្មភាពទាំងនេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា ហាក់មិនគប្បីទាល់តែសោះ ដែលក្នុងនាមជាប៉ូលិសមួយរូប បែរជាធ្វេីសកម្មភាពឆ្គាំឆ្គងខូចមុខមាត់ប៉ូលិសខេត្តកណ្តាល អស់ហេីយ ។ ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី២ ខែមីនា នេះថា លោកនឹងចាត់ការករណីនេះ ។ ដោយឡែក លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់ថា លោកកំពុងចាត់ការរឿងនេះហើយ ។ អ្នកបានឃេីញសកម្មភាព លោក គឹម ឆុន បានរិះគន់ចំៗថា ពាក់ឯកសណ្ឋាន Live Facebook ពេលបើកបររថយន្ត ក្នុងម៉ោងបំពេញធ្វើការ មិនខ្វល់ពីភារកិច្ចរបស់ខ្លួន ជាពិសេសអាចនឹងធ្វើអោយកេីតមានករណីគ្រោះថ្នាក់ចរាចរណ៍ ថែមទៀតផង ។ ពួកគាត់បានលើកឡើងទៀតថា ពាក់ឯកសណ្ឋានជាសមត្ថកិច្ចបើករថយន្ត Live តើវាខុសនិងត្រូវតាមច្បាប់ ដែរឬទេ? ចុះបើជួបគ្រោះថ្នាក់ចរាចរណ៌ តើគាត់អាងជាសមត្ថកិច្ចឬ ? ៕
Posted by CPC Watch on Monday, March 2, 2020