នារីជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជនមិនស្គាល់មុខចាប់ឡើងរថយន្តនៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ រហូតមកទល់ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ នៅមិនទាន់ដឹងដំណឹងនៅឡើយ។
លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា នារីរង គ្រោះ ឈ្មោះ អឿន ស្រីនិច អាយុ២៤ឆ្នាំ ជាកូនកំព្រា នៅជាមួយម្តាយ មីង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃបំរើការជា ជំនួយការស្មៀន ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
អធិការនគរបាល ស្រុកអូរជ្រៅ គឺលោកវរសេនីយ៍ទោ សែស វិបុល បានបន្តថា ក្រោយពីមានករណីចាប់នារីរ ង គ្រោះ ឈ្មោះ អឿន ស្រីនិច កម្លាំងនគរ បាលស្រុកអូរជ្រៅ និង កម្លាំង នគរបាល ប៉ុស្តិ៍រដ្ឋ បាលឃុំអូ របីជាន់ បានចុះធ្វើ ការស្រាជ្រាវជុំវិញករណីនេះ ។
នៅមុនពេលកើតហេតុថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ គឺនារី រ ង គ្រោះបា នជិៈម៉ូតូជាមួយ ក្មេងស្រី លាង សុគន្ធា អាយុ១០ឆ្នាំ យក ឡេទៅ ឲ្យគេ នៅអូរបី ជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេ លត្រឡប់ម កវិញជិ តដល់ផ្ទះ ស្រាប់តែមានជនស ង្ស័ យចំនួន២នាក់ ក្តាប់ អត្តសញ្ញាណមិនបាន បើករថយន្តកាម៉ារីពណ៌ខ្មៅ ក្តាប់ស្លាកលេខមិនបាន បានហៅម៉ូតូឲ្យឈប់ ចម្ងាយ៣០ម៉ែត្រ ដើម្បីនិយាយគ្នា ពេលនោះនារីរ ង គ្រោះនិ យាយថា យើង មិនដែលស្គាល់ គ្នាផង ហើយជ ន ស ង្ស័ យម្នា ក់បានចុះពីលើរថយន្តចា ប់នារីរ ង គ្រោះ ដោយនិយាយ ថា អូនឯ ង ធ្វើបាបចិត្តបង ណាស់ រួចទាញចូលក្នុង រថយន្តបើកចេញទៅបាត់ ។
លោកអធិការបានបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវ នារីរង គ្រោះ ធ្លា ប់មា នស ង្សារ ហើយបា នភ្ជាប់ពាក្យ ជាមួយ បុរសម្នាក់ឈ្មោះគុណ សារ៉ាក អាយុ២៤ឆ្នាំ ភេទប្រុស នៅភូមិ និមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ មកម៉្លេះនិង រៀប កា រនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ។
បើទោះបីជាបានភ្ជាប់ ពាក្យជាមួយបុរស ឈ្មោះ គុណ សារ៉ាក់ រួច ហើយក្តី តែ ស ង្សារចា ស់ឈ្មោះ សៀន ភារ័ត្ន នៅតែឧស្សាហ៍ ឆាត មក រកនាង ។ ទាក់ទិននឹងករណីចា ប់នារីរ ង គ្រោះឈ្មោះ អឿន ស្រីនិច នេះ គឺជាករណីនាំ ព ង្រត់ ឬក៏ជាករណីរត់តាមសង្សារ ចាស់ ដែលមា នឈ្មោះ សៀន ភារ័ត្ននោះយ៉ាងណាទេ ព្រោះកំពុងធ្វើតែ ស្រាវជ្រាវឲ្យបា នច្បាស់លាស់៕
អត្ថបទ៖ អគ្គស្នងការរដ្ឋាននគរបាលជាតិ