ប្រធានក្រុងហាណូយ លោក ង្វៀន ឌឹក ជុង បានស្នើអោយបិទហាង ផឹ ក ស៊ី និងហាង ខារ៉ា អូខេ និងទីតាំង ទេសច រណ៍ជាច្រើនរហូត ដល់ចុង ខែ មីនា។នេះបើយោ ងតាម វេបសាយvnexpress
លោក ង្វៀន ឌឹក ជុង បាននិយាយនៅ ក្នុងកិច្ចប្រជុំបន្ទាន់មួយកា លពីថ្ងៃសុក្រទី១៣មី នាថា គោល ដៅបច្ចុប្បន្នគឺប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩នៅទីក្រុងហា ណូយដើម្បីកាត់បន្ថយ ការឆ្លងរាល ដាលនៃវីរុសនេះ និងកា រពារទីក្រុង នេះពីការក្លា យជាចំណុចស្នូលនៃ ការផ្ទុះឡើងនៃជំងឺឆ្លង។
លោកបាននិយាយ ថាក្រុមអាជ្ញាធរកំពុង រៀបចំផែនការ សម្រាប់គ្រប់សេណា រីយ៉ូទាំងអស់ ហើយ នឹងជូនដំណឹ ងដល់ប្រជាពលរដ្ឋឱ្យបានត្រៀមការពា រទាន់ ពេលវេលា។នាយ កដ្ឋានវប្បធម៍និង កីឡាក្រុងហាណូយបាន ឱ្យដឹងថា មានហាង ខារ៉ាអូខេចំនួន ១.៦០០ នៅទីក្រុងហាណូយ គិតមកត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ ។
នៅក្នុងតំបន់ដែល មានហានិភ័យខ្ពស់នៃកា រចម្ល ងវីរុស ដូចជា នៅសង្កាត់ ហ័ន គៀន ។លោកលោក ង្វៀន ឌឹក ជុង បានស្នើសុំឱ្យប្រជាជនជៀសវាងការប្រមូលផ្តុំគ្នាច្រើនៗ។ លោកក៏បានស្នើឱ្យអាជីវករពាក់ម៉ាសមុខ និងរក្សាគម្លាតចម្ងា យសុវត្ថិភាព នៅពេលមានទំនាក់ទំនងជាមួយភ្ញៀវទេសចរ។លោកបាននិយាយថា” ទីក្រុងនេះ កំពុងគ្រប់គ្រងការឆ្លងវីរុសយ៉ាងល្អ។ប្រជាជនគួរតែរក្សាភាពស្ង ប់ស្ងា ត់និងមាន សកម្មក្នុងការការពារសុខភាពរបស់ពួកគេ”។
គិតត្រឹមថ្ងៃសុក្រទី១៣ខែមីនានេះ ប្រជាជនជាង ២.២០០ នាក់ត្រូវបានអនុញ្ញាចេញពីការដាក់នៅដោយឡែកនៅក្នុងជំរំយោធានៅក្នុងទីក្រុងនេះបន្ទាប់ពីបានធ្វើតេស្តិ៍អវិជ្ជមាននៃវីរុសនេះនៅចុងបញ្ចប់នៃរយៈពេលនៃការដាក់នៅដោយឡែករយៈពេល១៤ ថ្ងៃ។ ជាង៤០០នាក់កំពុងត្រូវបានដាក់នៅដោយឡែកនៅឡើយ។ ពួកគេគ្រោងនឹងត្រូវបានឱ្យចេញនៅរវាងថ្ងៃទី ១៩-២៣ ខែមីនា។
ទីក្រុងហាណូយបានបញ្ជាក់អំពីករណីឆ្លងចំនួន៧ករណី គិតត្រឹមថ្ងៃសុក្រ។បច្ចុប្បន្ន វៀតណាមមានអ្នកឆ្លងវីរុសកូវីដ១៩នេះ ៤៨នាក់។ បុរសវ័យ៣១ឆ្នាំនៅក្រុងហូជីមីញ ជាជនឆ្លង ទី៤៨ក្រោយពីត្រូវបានបញ្ជាក់ថាមានផ្ទុកវីរុសនេះកាលពីយប់ថ្ងៃសុក្រ៕
អត្ថបទ៖ រស្មីកម្ពុជា