អង្គការសុខភាពពិភពលោកហៅកាត់ថា WHO អំពាវនាវឲ្យមានសកម្មភាពខ្លាំងក្លាបំផុត «agressive action» នៅក្នុងបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ស្កាត់ការរីករាលដាល យ៉ាងឆាប់រហ័សនៃ COVID-19 ខណៈប្រទេសមួយចំនួន កំពុងតែឈានទៅរកការឆ្លងរាលដាលជំងឺនេះ នៅក្នុងសហគមន៍ហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាដើមសប្តាហ៍នេះ WHO បានសង្កត់ធ្ងន់ថា ការឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) បានរីករាលដាលខ្លាំង នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅទូទាំងពិភពលោកក្រៅពីចិន ដែលបង្ខំឲ្យប្រទេសជាច្រើនចាត់វិធានការកាន់តែតឹងរ៉ឹង ក្នុងនោះមានទាំងការបិទព្រំដែន ដាក់ការរឹតបន្តឹងលើអ្នកដំណើរបរទេស ឬហាមពួកគេចូលក្នុងប្រទេស និងបូករួមទាំងការបិទសាលារៀន ព្រមទាំងបំរាមគោចរក្នុងស្រុកជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គការ WHO បានរំលឹកថា ក្តីព្រួយបារម្ភនៅពេលនេះ គឺទៅលើប្រព័ន្ធសុខាភិបាលនៃប្រទេសភាគច្រើនតែម្តង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនអាចទប់ទល់បាននោះឡើយ ក្នុងករណីមានការផ្ទុះជំងឺឆ្លងរាលដាល នៅក្នុងកម្រិតធ្ងន់នោះ។ លោកស្រី ភូណាម ខេត្រាផល ស៊ីង (Poonam Khetrapal Singh) ប្រធានអង្គការ WHO ថ្នាក់តំបន់បានលើកឡើងថា «យើងត្រូវតែបង្កើនវិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់វីរុសនេះ កុំឲ្យឆ្លងទៅកាន់មនុស្សកាន់តែច្រើនទៀត…។ ការឆ្លងវីរុស (COVID-19) ជាចង្កោមៗត្រូវបានរាយការណ៍រួចទៅហើយ…។ ពិតណាស់យើងត្រូវធ្វើអ្វីបន្ថែមទៀត និងជាបន្ទាន់ផងដែរ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា នាពេលនេះប្រទេសអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លង COVID-19 ច្រើនជាងគេនោះគឺម៉ាឡេស៊ីមានរហូតដល់ ៦៧៣ករណី ក្នុងនោះអ្នកជំងឺ ០២នាក់ស្លាប់ ខណៈនៅហ្វីលីពីនវិញមានអ្នកឆ្លងជិត ២០០ករណី និងអ្នកជំងឺ ១២នាក់ឯណោះស្លាប់។ នៅក្នុងប្រទេសដូចជាថៃជាដើម បានរាយការណ៍អំពីការឆ្លង COVID-19 ជាចង្កោម ឬក្រុម ដែលប្រការនេះពិតជាគួរឲ្យព្រួយបារម្ភបំផុត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ Freshnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *