បើតាមប្រភពពីមន្ត្រីសុខាភិបាលថៃម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថា៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ២៧២ករណីហើយ បន្ទាប់ពីអ្នកឆ្លង ៦០ករណីថ្មីបន្ថែមទៀត។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង នៃក្រសួងសុខាភិបាលថៃ លោក សុវណ្ណាឆ័យ (Suwannachai Wattanayingcharoenchai) បានឱ្យដឹងថា៖ ករណីឆ្លងថ្មីទាំង ៦០ករណីថ្មីៗខាងលើ ត្រូវបានរកឃើញលើមនុស្សពីរក្រុម ដោយក្រុមទីមួយមាន ៤៣ករណីដែលមានជាប់ពាក់ព័ន្ធនឹងករណីមុនៗ ខណៈក្រុមទីពីរ គឺមានជាប់ទាក់ទិននឹងអ្នកឆ្លងថ្មី ១៧នាក់ ក្នុងនោះរួមមានទាំងអ្នកទើបតែធ្វើដំណើរមកពីអ៉ីតាលី ម៉ាឡេស៊ី ជប៉ុន អ៉ីរ៉ង់ និងតៃវ៉ាន់។
សូមបញ្ជាក់ថា គិតមកទល់នឹងល្ងាចថ្ងៃព្រហស្បតិ៍នេះ ថៃមានករណីស្លា ប់ម្នាក់ដោយសារ COVID-19 និងអ្នកជំងឺ ៤២នាក់បានជាសះស្បើយ ខណៈអ្នកជំងឺ ២២៩នាក់ទៀត នៅតែបន្តការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។ជំងឺកូវីដ១៩ បានរាតត្បាតដ៏គំហុក នៅអឺរ៉ុប ឈានដល់អាមេរិក បញ្ចេញថវិកា ១០០០ ពាន់លានដុល្លារ ប្រើប្រាស់ទប់ស្កាត់ និងមានមនុស្សជាង៨ពាន់បានឆ្លង ហើយ១៤៩នាក់បានស្លា ប់។ ដោយឡែកប្រទេសចិនវិញ គ្មាននរណាម្នាក់បានឆ្លងក្នុងថ្ងៃនេះ លើកលែងតែបរទេសចូលទឹកដីខ្លួន៕