ខ្លាំងមែន អភិបាលស្រុកវ័យក្មេង គ្រោងដាំស្រូវ១០០ហិកតា សន្សំស្បៀងទុកចែកជូនពលរដ្ឋ ពេលអាសន្ន
យោងតាមគេហទំព័ររបស់លោកអភិបាលស្រុកបន្ទាយស្រី បានអោយដឹងថា ៖កិច្ចប្រជុំពីរច្របាច់បញ្ចូលគ្នាតែមួយ៖ គណៈបញ្ជាការឯកភាពស្រុក និងអនុគណៈកម្មការថ្នាក់ស្រុកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីធ្វើបច្ចុប្បន្នភាពសកម្មភាពកន្លងមក និងរៀបចំផែនការសកម្មភាពបន្ទាប់ ជាពិសេសមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់។ សកម្មភាពសំខាន់ៗនាពេលកន្លងមករួមមាន៖- ចែកសាប៊ូ៥មុឺនដុំនិងខិត្តបណ្ណ៥មុឺនសន្លឹកដល់គ្រប់ផ្ទះប្រជាពលរដ្ឋនីមួយៗ- យុទ្ធនាការផ្សព្វផ្សាយដោយម៉េក្រូចល័តរយៈពេល២សប្តាហ៍ពេញ បានទៅដល់គ្រប់ភូមិឃុំទូទាំងស្រុក- បានបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារនិងទីប្រជុំជនមួយចំនួន- បើកវគ្គផ្សព្វផ្សាយអប់រំជនបង្គោលបាន១០វគ្គ ក្នុងនោះរួមមានគ្រូបង្រៀន៤០០នាក់ ក្រុមការងារតាមភូមិទាំង៣៦ និងក្រុមដែលមានហានិភ័យពីការឆ្លងខ្ពស់ – បង្កើតក្រុមការងារតាមភូមិចំនួន៣៦ ដើម្បីតាមដានសុខភាពប្រជាពលរដ្ឋនិងពលករទើបត្រលប់ចូលស្រុកជាប្រចាំនិងរាយការណ៍ជារៀងរាល់ថ្ងៃ-…