ស៊ែរឲ្យអ្នកផ្សេងដឹងផង អ្នកជំនាញថៃថា ការលែងដឹងក្លិន និងរសជាតិ គឺជាអាការៈដំបូងនៃវីរុសកូរូណា
មហាវិទ្យាល័យជំនាញត្រចៀក ច្រមុះ និងបំពង់ក រួមទាំងវេជ្ជបណ្ឌិតផ្នែកវះកាត់បំពង់កនៃប្រទេសថៃ បានជំរុញឱ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ជាពិសេស ចំពោះអ្នកមានរោគសញ្ញាបាត់បង់សមត្ថភាពដឹងក្លិន ព្រោះនេះជារោគសញ្ញាដំបូងៗសម្រាប់អ្នកជំងឺកូវីដ១៩ភាគច្រើន។ លោកស្រីសាស្ត្រាចារ្យបណ្ឌិត Saowarot Phattharaphakdi ប្រធានមហាវិទ្យាល័យនេះបាននិយាយនៅក្នុងសេចក្ដីជូនដំណឹងមួយទាក់ទងនឹង Covid-19 កាលពីថ្ងៃ អង្គារ ថាអ្នកជំងឺ២នាក់ក្នុងចំណោម ៣នាក់ដែលឆ្លងវីរុសនេះ បានរកឃើញពីការផ្សារភ្ជាប់គ្នារវាងការឆ្លងមេរោគ Covid-19 និងការបាត់បង់ក្លិននេះ។ សាស្ត្រាចារ្យ…