អង្គការ ជីវិតសត្វស្លាបអន្តរជាតិ BirdLife បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០នេះថា លទ្ធផលជំរឿន សត្វក្ងចំពុះស្លាបព្រា ដែលឈ្មោះជាភាសាអង្គគ្លេស Black faced Spoonbill ជិតផុតពូជលើលោកទៅហើយនោះ តែនៅឆ្នាំ ២០២០នេះ
ការជំរឿនចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមករា នៅទូទាំងអាស៊ីមានចំនួន ៤ ៨៦៤ ក្បាល ចំនួនសត្វនេះ មានការកើនឡើងនៅចិន កោះតៃវ៉ាន់ កូរ៉េ និង ជប៉ុន ។ដោយឡែក នៅក្នុងប្រទេសកម្ពុជាយើង អង្គការជីវិតសត្វស្លាបអន្តរជាតិ BirdLife ក៍បានចូលរួមជំរឿនសត្វនេះដែរ តែពុំឃើញវត្ថមានសត្វទេសន្តរប្រវេសន៍នេះទេក្នុងឆ្នាំនេះ ដែលព័ត៌មាននេះពីតជាធ្វើឱ្យក្រុមអ្នកអភិរក្សយើងមានការសោកស្តាយយ៉ាងខ្លាំង
ដោយសារអវត្តមានរបស់សត្វដ៏កម្រនៅកម្ពុជាយើងនៅពេលនេះ ។កាលពីឆ្នាំ ២០១៥ កម្ពុជាធ្លាប់បានកត់ត្រា រកឃើញ ប្រភេទសត្វ ក្ង ចំពុះស្លាបព្រា Black faced Spoonbill បានមួយក្បាលផងដែរ នៅក្នុងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ជាទីតាំងដែលធ្លាប់កត់ត្រាវត្តមានសត្វបក្សីកម្រមួយប្រភេទនេះ ៕
អត្ថបទ៖ ប្រជាប្រិយ