តារាកំប្លែងអង់គ្លេស ធីម ប្រ៊ូកថាយល័រ ដែលជាសមាជិកនៃក្រុមកំប្លែងគ្នាបីនាក់ឈ្មោះថា The Goodies បានស្លា ប់នៅអាយុ ៧៩ ឆ្នាំ ក្រោយឆ្លងកូវីដ១៩។ភ្នាក់ងាររបស់លោកប្រ៊ូកថាយល័រនិយាយថា គាត់ស្លា ប់ដោយ សារកូវីដ១៩ កាលពីថ្ងៃអាទិត្យទី១២មេសា។
លោកប្រ៊ូកថាយល័រគឺជាផ្នែកមួយនៃសាលាសិល្បៈហ្វូតឡៃ នៃសាកលវិទ្យាល័យខេមប្រ៊ីច ដែលជា ទីកន្លែងបណ្តុះថ្នាលអ្នកកំប្លែង ពោរពេញដោយទេពកោល សល្យជាច្រើនជំនា ន់នៅអង់គ្លេស។ គាត់បានចា ប់ផ្តើមអាជីព កំប្លែងតា មប៉ុស្តិ៍វិទ្យុ និងទូរទស្សន៍ក្នុងទសវត្សរ៍១៩៦០ រួមជាមួយអនាគតសមាជិ កក្រុមកំប្លែង Monty Python គឺលោក ចន គ្រីស និង លោកហ្គ្រាហាំ ឆាបមែន។
បន្ទាប់មកទៀតគាត់បានបង្កើតក្រុមកំប្លែង The Goodies ជាមួយលោក ក្រាម ហ្គាដិន និង លោក ប៊ីល អូដឌី។ អ្នកទាំងបីនៅមានជំនាញគូររូបបែបច្នៃប្រឌិតសម័យថ្មី កំប្លែងកាយវិការ និងច្រៀង។ បទ “Funky Gibbon” របស់ពួកគេបានក្លាយជាបទល្បីឈរនៅលំដាប់កំពូលទាំង១០នៅចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៧៥៕