ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ មកពីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី បានរងរបួសធ្ងន់ ដោយការឆេះ រលាក ពេញមុខ ដៃ និងជើង ក្រោយរូបនាង បានដើរជិតកន្លែងដុតសំរាម នៅជិតផ្ទះរបស់នាង ខណៈកំពុងកាន់ ដបទឹក អាល់កុលលាងដៃ ។
បើតាមសារព័ត៌មាន Sin Chew Daily បានឲ្យដឹងថា ហេតុការណ៍នេះបានកើតមានឡើងនៅថ្ងៃទី ០៤ ខែមេសាកន្លងទៅនេះ ហើយក្មេងស្រីរូបនោះ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជិតទីនោះភ្លាមៗ ដើម្បីធ្វើការស ង្គ្រោះ ប ន្ទាន់ ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែមន្ទីរពេទ្យនោះ ទុកសម្រាប់ព្យាបាលតែអ្នកជំងឺឆ្លងវីរុស កូវីដ១៩នោះ នាងត្រូវបាន ផ្លា ស់ទៅមន្ទីរពេទ្យ ផ្សេងទៀត ។ បច្ចុប្បន្ន រូបនាងបាន ជាសះស្បើយហើយ ខណៈមុខរបួ ស នាងបានជា សះយ៉ាង លឿននោះ ។
ជាមួយគ្នានេះដែរ ខាងនាយកដ្ឋានប្រយុទ្ធប្រ ឆាំងនឹងជំងឺឆ្លង បានធ្វើកា រព្រមាន ពីសុវត្ថិភា ពនៃការឆា ប ឆេះ នៅពេ លប្រើប្រាស់ទឹកអាល់កុ លលាង ដៃ ដោយសា រសារធា តុអា ល់កុលនេះ ងាយនឹងហួត ហើយប ង្កជាការឆា បឆេះ នៅពេលប៉ះសីតុណ្ហភាពធម្មតា ក៏ដោយ ។ ទោះជាយ៉ាងណា ប្រសិនបើ ចេះប្រើប្រាស់ វាឲ្យបានត្រឹមត្រូវ ហានិភ័យនៃ ការឆា បឆេះ គឺអាចកាត់ បន្ថយ ។
ក្នុងនោះដែរ ខាងនា យកដ្ឋានក៏បាន លើកឡើងដែរ ថា អ្នកប្រើប្រា ស់ គួរត្រដុសដៃ របស់ពួកគេ រហូតដល់ អាល់ កុល ស្ងួតល្អ ដើម្បីបញ្ជាក់ឲ្យច្បាស់ ថា ជាតិអាល់កុលដែលប ង្កជា អណ្ដាតភ្លើងទាំ ងនោះ បាន ហួតអស់ ៕