លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល ។បានថ្លែងតាមប្រព័ន្ធTelegramថា៖ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើន។នៅយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ពិតជាមានករណីជនជាតិចិ ន០២នាក់ បានរត់ចេញពីសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ពិតប្រាកដមែន។

ពួកគាត់ជាអ្នកដំ ណើរមកពីប្រទេសចិន មកដល់កម្ពុជា នៅម៉ោងប្រហែល ១១ថ្ងៃត្រង់នៃថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា៖ ក្រោយពីបានចូលស្នាក់ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ។

ដើម្បីរង់ចាំលទ្ធផល ធ្វើតេស្តរកវីរុសកូវីដ-១៩ ពួកគាត់ក៏ មានទំនាស់គ្នីគ្នាគាត់ បន្ទាប់មកក៏រត់ ចេញពីសណ្ឋាគារនោះ តែម្តង។
បច្ចុប្បន្នអាជ្ញាធរ មានសមត្ថកិច្ចបាន និងកំពុងតែ ស្រាវជ្រាវ រកបុគ្គលទាំងពីរ នាក់ខាងលើនេះ ។ហើយលទ្ធផល តេស្ត របស់ពួកគាត់ទាំងពីរនាក់គឺអវិជ្ជមានវីរុសកូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វើចត្តាឡីស័កជាបន្តទៀត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *