Sat. Sep 19th, 2020

News Asia

ផ្ទុះការរិះគន់ Vlogger ឈ្មោះ ម៉េងហ៊ុយ ចាប់គូរឲ្យក្មេងប្រុសស្រី ធ្វើជាសង្សារនិងគ្នា ពង្វក់លែងគិតរឿងសិក្សា(មានវិដេអូ)

1 min read

ប្រិយមិត្តដែលធ្លាប់តាមដានវីដេអូកម្សាន្តសប្បាយៗរបស់ Vlogger ម្នាក់ឈ្មោះ ម៉េងហ៊ុយ ប្រាកដជា ដឹងហើយយុវជនរូបនេះតែងរិះរកគំនិតថ្មីៗបង្កើតជាវីដេអូប្លែកៗ នៅតាមទីសាធារណៈដើម្បីឱ្យទស្សនាបានរីករាយសើចសប្បាយតាមវីដេអូខ្លួន ។ កន្លងទៅវីដេអូរបស់គេក៏តែងទទួលបានការពេញនិយម គួរសមពីសំណាក់ទស្សនិកជនពិសេសយុវវ័យ ។

យ៉ាងណាមិញថ្មីៗនេះយុវជនរូបនេះ បានធ្វើវីដេអូលេងហ្គេមមួយរកស្នេហាឱ្យបុរស និង នារី ឬ ​ហៅថាការចាប់គូឱ្យអ្នកមិនដែលស្គាល់គ្នាសោះ ។​វីដេអូមួយនេះមានចំនួន អ្នកទស្សនារាប់ម៉ឺននាក់ និងមានយុវវ័យនាំគ្នា ចែករំលែកព្រោងព្រាត ទន្ទឹមនឹងនោះក៏មានមជ្ឈដ្ឋានមួយ ចំនួនហាក់ មិនសូវពេញចិត្តនឹងវីដេអូនោះ ផងដែរ ដោយពួកគេគិតថា ជាការពង្វក់ក្មេងៗឱ្យគិតតែពីរឿងស្នេហាខ្លាចអត់ បានប្ដី-ប្រពន្ធ មិនគិតខំរៀនសូត្រ ។

បន្ថែមលើពីនេះទៀតគេបានលើកឡើងថា មិនគិតខំធ្វើវីដេអូអប់រំល្អៗទេ បែរជាបង្កើតកម្មវិធីចាប់គូរកស្នេហា ដូចពាក្យចាស់គេធ្លាប់និយាយថា ចាប់ញី បន្សីឈ្មោល ។​យ៉ាងណាមិញបើទៅ មើលសន្ទុះនៃការគាំទ្រវិញ ក៏មានដូចគ្នាដែរ ពួកគេ គិតថានេះគ្រាន់តែវីដេអូកម្សាន្ត សប្បាយ ហើយប្រសិនបើអ្នកណាចង់បាន វីដេអូអប់រំ មានអ្នកធ្វើច្រើនណាស់ ទៅស្វែងរកទៅ ហើយបើមិនពេញចិត្តមិនបាច់មើលទេ ។ បន្ថែមលើពីនេះ ទៀតបើតាមសម្ដី របស់យុវជនដែល ជាអ្នកបង្កើតវីដេអូ នោះឡើងគេថា វីដេអូបែបនេះមាន ប្រទេសផ្សេងៗ គេធ្វើច្រើនណាស់ មិនមែនមាន តែនៅកម្ពុជាទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.