Sat. Sep 19th, 2020

News Asia

ពលរដ្ឋខ្មែរ ចូលទៅCommentច្រើនពេក ជនជាតិវៀតណាម លុបCheck in ជីករ៉ែនៅមណ្ឌលគិរីចេញវិញ

1 min read

មន្ត្រីមន្ទីររ៉ែ និង ថាមពល ខេត្តមណ្ឌលគិរី បានធ្វើការបដិសេធទាំងស្រុងមិនមានជនបរទេសមកធ្វើអាជីវកម្មជីករករ៉ែត្បូងដូចដែលមហាជនកំពុងឃើញការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុកនោះឡើយ ។​បើតាមការជូនដំណឹងរបស់មន្ត្រីរ៉ែ និងថាមពលខេត្តរនគីរី ទៅកាន់ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា

យោងតាម Account Facebook ដែលមានឈ្មោះ Kha Na ចុះថ្ងៃទី ១៤ កញ្ញា ២០២០ បានពណ៌នាអំពីការជីកយកត្បូងថ្ម ( Amethysts) ពីសំណាក់ជនជាតិវៀតណាម និង ចិន លើទឹកដីខេត្តរតនគិរី ជាព័ត៌មានមិនពិត ។ ក្នុងខេត្តរតនគិរី មិនមាន ជនបរទេស វៀតណាម ឬ ចិន ធ្វើអាជីវកម្ម រ៉ែត្បូងប្រភេទនេះទេ និយាយរួមគឺមិនមានការធ្វើអាជីវកម្មតែម្តង ។

តាមរយៈរូបភាពខាងលើ ប្រហែលជានៅ អាហ្វ្រិក និង ចិន ​។ ហេតុដូចជម្រាបជូនខាងលើ ក្នុងនាមមន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី សូមធ្វើការបដិសេធទាំងស្រុង នូវព័ត៌មានខាងលើ ។​ដោយឡែកហេតុដែលនាំឱ្យមានការយល់ច្រឡំបែបនេះកើតឡើង គឺដោយសារគណនីហ្វេសប៊ុកមួយឈ្មោះរបស់ជន​ជាតិ​វៀត​ណាម​ម្នាក់ បានបង្ហោះរូបភាពជាច្រើនសន្លឹកអំពីសកម្មភាពធ្វើអាជីវកម្មកាយភ្នំរករ៉ែត្បូង និងបាន Check in ដាក់ថានៅខេត្តមណ្ឌលគីរី ។

ក្រោយមកទៀតម្ចាស់គណនីហ្វេសប៊ុករូបនេះក៏បានបញ្ជាក់វិញថាខ្លួនបាន Check in ​ច្រឡំទេ តាមពិតរូបទាំងនោះមិនមែននៅកម្ពុជាឡើយ ។ ដោយឡែកអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាឃើញបែបនេះក៏យកមកបង្ហោះបន្តព្រោងព្រាត ថាមានអាជីវកម្មជីករ៉ែត្បូងមានតម្លៃនៅកម្ពុជា និង អ្នកខ្លះទៅជាដាក់ខេត្តរតនគិរីទៅវិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.