Sat. Sep 19th, 2020

News Asia

ស្រីៗល្បិចច្រើនមែន ប្រាប់ប្តីថា ប្រញាប់ទៅមើលម្តាយឈឺធ្ងន់ តាមពិតលួចចូលផ្ទះសំណាក់ ជាមួយសាហាយសោះ

កើតហេតុនៅវេលាម៉ោងប្រហែល ១១ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវ លេខ៦៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បុរសស្ត្រី ២នាក់ នាំគ្នាចូលផ្ទះសំណាក់មួយកន្លែង ខណ:កំពុងល្អូកល្អិនជាមួយគ្នា ស្រាប់តែត្រូវបុរសម្នាក់ទៀត អះអាងថាជាប្ដី ចូលទៅទាន់ជាន់កែងផ្អើលតែម្ដង។

ប្រភពពីបុរសជាប្ដី បានឲ្យដឹងថា ប្រពន្ធគាត់ បានលួចទាក់ទងជាមួយប្រុសផ្សេងច្រើនខែមកហើយ ប៉ុន្តែគាត់ចាប់ភស្ដុតាងជាក់ស្ដែងមិនទាន់បាន។ ដោយទ្បែក នៅថ្ងៃកើតហេតុ ប្រពន្ធគាត់ យកលេសមកមើលម្ដាយឈឺ នៅឯភ្នំពេញ នឹងបាននាំកូនស្រីតូចអាយុ ៤ ឆ្នាំ មកជាមួយផងដែរ ដោយឱកាសហុចឲ្យ ក៏ឆ្លៀតណាត់ជួបសហាយស្មន់តែម្ដងទៅ។

ករណីនេះ ភាគីខាងស្រី នូវតែប្រកែកយ៉ាងដាច់អហង្ការថា មិនមានទំនាក់ទំនងជាមួយបុរសនេះ ដូចប្ដីអះអាងនោះទេ គ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.