Sat. Sep 19th, 2020

News Asia

ក្រោយអួតទិញវីឡា និងនាឡិកាថ្លៃ ខ្ទើយមាត់ធំរ៉ូលីន វា​យបកទៅអ្នករិះគន់ ដែលច្រណែនខ្លួន

1 min read

កញ្ញា រ៉ូ​លីន ឬ ហៅថា Miss PhotoCity នោះ​គ្រប់គ្នា​ប្រាកដជា​បាន​ស្គាល់​ច្បាស់​រួចហើយ ដែល​តារា​ប្រុស​តុបតែង​ខ្លួន​ជា​ស្រី​រូបនេះ តែងតែ​ផ្តល់នូវ​សំណើច​សប្បាយរីករាយ​មិនចេះ​រីងស្ងួត តាមរយៈ​ទេពកោសល្យ​ដុង​សិល្បៈ​ដ៏​ពូកែ​ទាំង​ពហុ​ច្រៀង និង​ការនិយាយ​កំប្លែង​ដ៏​ម្ញ៉ិ​ម្ញ៉​ក់​។​

​ដោយឡែក កាលពីពេល​ថ្មីៗ​នេះ រ៉ូ​លីន ស្រាប់តែ​ធ្វើ​ឲ្យ​គ្រប់គ្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​តែម្តង ក្រោយពី​ល្បី​ពាក់​នាឡិកា​តម្លៃ​ជាង ១២ ម៉ឺន​ដុល្លារ ដែល​កើតចេញពី​ការខិតខំ​រក​ប្រឹងប្រែង​របស់លោក​។​

​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Watch Enthusiast-Vintage បាន​បញ្ចេញ​ឲ្យ​ដឹងថា រ៉ូ​លីន AKA Miss Photocity, TV Host និង​ជា​អ្នកកំប្លែង ត្រូវបាន​ប្រទះឃើញ​ពាក់​នាឡិកា Richard Mille 011 Flyback Chronograph ដែលមាន​តម្លៃ​ប្រហែល ១២៥,០០០ ដុល្លារ​។​

​តែ​យ៉ាងណាមិញ ទន្ទឹម​នឹងមាន​ពាក្យ​សរសើរ​ថា រ៉ូ​លីន ពូកែ​រកលុយ ហើយក៏​ស្រាប់​តែមាន​អ្នកខ្លះ​បាន​រិះគន់​ប្រមាថ​ធ្ងន់ៗ​ថា​៖ «​ប្រយ័ត្ន​ធ្លាក់ខ្លួន​ដើរ​សុំ​ជំនួយ​» ជាហេតុ​ធ្វើ​ឲ្យ រ៉ូ​លីន ទប់ចិត្ត​ពុំបាន​ក៏បាន​បង្ហោះ​សារ​តប​ទៅវិញ​យ៉ាង​ដូច្នេះ​ថា​៖ «​អាន​comment មួយចំនួន​ហើយ​ឈឺចិត្ត​ណាស់​ហេតុអ្វី​មនុស្ស​មួយចំនួន​មានគំនិត​អគតិ​ចំពោះ​អ្នក​សិ​ល្បះ​យ៉ាងនេះ បើ​គ្នា​មានបាន​ហើយ​ម្តេចក៏​មិន​ជូនពរ​ឲ្យ​គ្នា​មានបាន​រហូត​ទៅ ចាំបាច់​មុសា​និង​ពាក្យ ( ប្រយ័ត្ន​ធ្លាក់ខ្លួន​ដើរ​សុំ​ជំនួយ​)

ហើយ​អ្នកឯង​មួយចំនួន​ដែលថា​ឲ្យ​ខ្ញុំ​នឹង​ធ្លាប់បាន​ជួយ​អ្នក​លិ​ល្បៈ​ណា​ហើយ​? អត់​ទោស​បើសិនជា​ឃើញ​បងប្អូន​កូនក្មួយ​របស់ អ្នករក​សើ​មានបាន​អ្នក​ជូនពរ​គេ​ដោយ​ពាក្យ​អ៊ីចឹង​ដែរ​មែន​?​ផ្ទះ ឡាន នាឡិកា សុទ្ធសឹងតែ​ជា​កម្លាំង​ញើស​ឈាម​របស់ខ្ញុំ​ដែល​ខ្ញុំ​ខំ​រកលុយ​ខ្ញុំ ខ្ញុំ​គ្មាន​សិទ្ធិ​ទិញ​មែន​? ហើយ Facebook​និង​Instagram

គេ​បង្កើត​មក​សម្រាប់​ឲ្យ​ស៊ែរ​ឲ្យ​ផុស​មិន​ចឹ​ង​ហ៎​? ហេតុ​អី​មក​ថា​ខ្ញុំ​អួត​? សូមអ្នក​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ រៀន​មើល​គេ​ក្នុង​ផ្លូវ​ល្អ មនុស្សម្នា​ក់មាន​ឧ​ត្ត​ម​គតិ​រៀងៗ​ខ្លួន កុំ​យក​អ្នកនេះ​ប្រដូច​ទៅ​ហ្នឹង​អ្នកនោះ ជួនកាល​ខ្ញុំ​អាច​សល់​លើស​អ្វីដែល​អ្នក​បានឃើញ​នេះ​ផង ជា​ចុងក្រោយ​ខ្ញុំ​សូម​ផ្តាំ​ទៅ​អ្នក comment អគតិ​ចំពោះ​ខ្ញុំ​ថា​(​សូមកុំ​សើច​និង​បង​ប្រយ័ត្ន ពៀរ​ឆ្លង​ម្តងម្នាក់​) ហើយក៏​សូម​អរគុណ​អ្នក​ដែល​ស្រឡាញ់​គាំទ្រ​ខ្ញុំ​រហូតមក​បើ​គ្មាន​អ្នក​ទាំងអស់គ្នា​ក៏​គ្មាន​Rolin​ថ្ងៃ​នេះដែរ​»​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកគាំទ្រ រ៉ូ​លីន បានខ​មិន​ថា​៖ «​មែន​តើ ពិតជា​ស្អប់​អ្នក cmt បែបនេះ​ណាស់ សួរថា​មនុស្ស​ម្នាក់ៗ​ចង់​ធ្លាក់ខ្លួន​ឈឺ​រហូតដល់​សុំ​ជំនួយ​គេ​មែន​? អ្នកខ្លះ​មិនដែល​ជួយ​ទេ តែ​និយាយ​មក​គ្មាន​ការគិត​សោះ ធ្វើ​ដូច​ខ្លួនឯង​ហ្នឹង​អ្នកមាន​ចិត្ត​ណាស់ តែ​ការពិត​ចាំតែ​ទើស​ពេល​គេ​មានបាន​»៕

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.