ក្រោយពី​ត្រូវបាន​ប្រកាស​ក្លាយជា​សមាជិក​ថ្មី​របស់​ផលិតកម្ម Galaxy Navatra ជា​ផ្លូវការ លោក ព្រាប សុវត្ថិ បាន​បង្ហើរ​បទ​ចម្រៀង​ជាច្រើន​បទ ក្នុងឱកាស​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយ​បទ​នីមួយៗ គេ​សង្កេតឃើញថា​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ​។ ក្នុងនោះ​មានដូចជា​បទ​៖ «​ខែ​ភ្ជុំ​ជ្រូក​ យំ​ពេ ញ​ទ្រុង​», «​ភូមិ​ខ្ញុំ Update», «​អូន​ជា​ឆ្មា បង​ជា​កណ្តុរ​» និង​បទ «​បង​ស្រណោះ​ឆ្នាំទៅ​»​។​

​តែ​ទោះយ៉ាងណា តាមរយៈ​ការចេញ​ បទ​ច ម្រៀង​ ង នោះ​ផងដែរ ក៏បាន​ធ្វើ​ឲ្យ​អ្នកទស្សនា​មួយចំនួន​មានការ​យល់ច្រឡំ ដោយ​រិះគន់ថា​ធ្វើ​វីដេអូ​បែបនេះ  មិន​ស័ក្តិសម​នឹង​លោក ព្រាប សុវត្ថិ គួរ​ណាស់​ធ្វើ​វីដេអូ​ធំដុំ ទាំង​ពុំបាន​ដឹងថា នេះ​គ្រាន់តែ​ជា Lyric Video ឲ្យ​ប្លែក​ភ្នែក មិនមែនជា MV ផ្លូវការ​នោះទេ​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ យល់ច្រឡំ​មួយ​នេះ អ្នកគ្រប់គ្រង​ទូទៅ​រប ស់​ផលិ តកម្ម Galaxy Navatra លោក យឹម តា​ស្រង់ បានធ្វើការ​បកស្រាយ​កុំ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ​តទៅទៀត តាមរយៈ​ទំ ព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា​៖ «​ប៉ុន្មាន​ថ្ងៃនេះ​ឃើញ​ប្អូនៗ​មួយចំនួន​ច្រ​លំ​រ វាង Lyric Video និង MV លោក ព្រាប សុវត្ថិ ទាំង​ដែល Galaxy Navatra ធ្វើ​កន្លងមក​រាប់សិប​បទ​ទៅហើយ រីឯ​ខ្លះ​មួយផ្នែក​ទៀតថា Lyric Video គេ​មិន​ធ្វើ​អ៊ីចឹង​ទេ គេ​ឌី​ហ្សា​ញ​ដាក់ ​តែ​រូបភាព  ដាក់​អក្សរ ឬ​ថត​មុ ខ​ក្បាល​ មៃ​ក្រូ​ហ្វូ​ន​ច្រៀង​ក្នុង Studio ទើប​ ហៅ Lyric Video»​។​

​ហេតុនេះ លោក​សូមបញ្ជាក់​ឲ្យ​ដឹងថា​៖ «​ថ្ងៃនេះ​សូម​ស្រាយ​ ចម្ងល់​ជូន​អ្នក​ឆ្ងល់​ដូចតទៅ ​នេះ​៖ទី​១៖ ខ្ញុំ​មាន​កញ្ចប់​ចំ ណា យ​ឲ្យ​ថត Lyric Video បែប​ហ្នឹង​ដើម្បី​ឲ្យ​មា ន​ទេសភា ព​ធម្មជាតិ ​ជូន​អ្នកមើល​ជា ជាង Design ដាក់​តែ​រូប​មួយ​សន្លឹក​ចោល ។

​ទី​២៖ ខ្ញុំ​ស្អប់​របៀប​ធ្វើ​តាម តែ​គ្នា​ដោយ​ឌី​ហ្សា​ញ​ដាក់ ​តែ​រូបភាព​រត់​អក្សរ ឬ ច្រៀង​មុខ​ក្បាល ​មេក្រូ​ក្នុង​បន្ទប់​ ព្រោះ​វា​គួរ​ឲ្យ​ធុញ សាំ​ភ្នែក ព្រោះ​ខ្ញុំ​ធ្វើ​ច្រើន​ដែរ​ហើយ ​កន្លងមក​។​ទី​៣៖ ខ្ញុំ​តែងតែ​ទុក​ថា​ខ្ញុំ​ជា​ខ្ញុំ បើ​ខ្ញុំ​ជា​គេ​មា នន័ យថា​ខ្ញុំ​ធ្វើតា ម​គេ​ហើយ រីឯ​លទ្ធផល​ប្រហែលជា​មិនមែនជា​ខ្ញុំ នៅតែ​ជា​គេ​ទទួលផល ​ដឹកនាំ​ មុខ​។​សរុបសេចក្តី​អរគុ ណ​នូវ​ការបារម្ភ ហើយ​ខ្ញុំ​ចូលចិត្ត​របៀប​ជា​ខ្ញុំ​។​»៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *