យុវតីម្នាក់នៅសុខៗ បានចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង ហើយទោះ ជាក្រុមគ្រួសារព្យាយា ម តាមស្វែងរកយ៉ាង ណា ក៏មិនឃើញសោះ និងស ង្ស័ យ ថា យុវតីរូបនេះ បាន ចេញពីផ្ទះទៅតាម សង្សារ របស់នាង។យុវតីដែល បាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹង ខាងលើនេះ មានឈ្មោះ ស្រីនាង អាយុ១៤ឆ្នាំ មានលំ នៅក្នុងភូមិព្រៃគ្រួស ឃុំគង់ ស្រុកកង មាស។
តាមប្រភព ពីបុរស ឈ្មោះវ៉ាន់ ថា ត្រូវជាពូរបស់យុវ តីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា ក្មួយស្រីរបស់គាត់ នៅសុខៗក៏ចេញបាត់ ពីផ្ទះ តាំងពីវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ រហូតមក ដល់ពេលនេះ នៅមិន ទាន់ឃើញវិលត្រឡប់ មកផ្ទះវិញនៅឡើយ ខណៈ ដែលក្រុមគ្រួសារ បានស្កាត់ តាមរកសព្វកន្លែងដែល នាងធ្លាប់ទៅ ប៉ុន្តែមិន ទទួលបានលទ្ធផលអ្វីសោះ។
បុរសជាពូរបស់ យុវតីដែលបា ត់ខ្លួនខាងលើ បានបញ្ជាក់ថា កន្លងមកក្មួយស្រីរបស់ គាត់រូបនេះធ្លាប់មា នទំនា ក់ទំនងស្នេហាជាមួយយុវជន ម្នាក់ ហើយក្រោយពីក្មួយ ស្រីគាត់ចេញ បាត់ពីផ្ទះ យុវជនរូបនោះ ក៏បានខ្លួនដែរ ហេតុនេះ ទើបក្រុមគ្រួសារសង្ស័យថា យុវជននោះ បាននាំក្មួយ ស្រីរបស់ គាត់ចេញទៅ។
ជាមួយនេះ ក្រុមគ្រួសារយុវតីខា ងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រទះឃើញយុវតី ដែលមានភិ នភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹង តាមរយៈវិទ្យុអេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០១០,០១២ និង ០៦០ ២៣ ១០ ១០ ដោយក្តីអនុ គ្រោះ៕