ការចាកចេញពីហង្សមាស របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ត្រូវបានមហាជន ភាគច្រើនយល់ថា តារាចម្រៀង ដែលអស់និស្ស័យជា មួយហង្សមាស ក្រោយរួមរស់ បាន២៣ឆ្នាំនេះ អាចនឹងប្រឈម ខាត លុយ ធំ នៅពេល បណ្ដាឆាក តន្ត្រីធំៗទាំងឡាយ បើកឲ្យដំណើរការ ឡើងវិញនា ពេលខាងមុខនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអះអាងបែបនេះ ព្រោះតែ មនុស្សភាគច្រើនយល់ថា ការប្រគំតន្រ្ដីទាំងនោះ ភាគច្រើនគឺនៅក្នុងកណ្ដាប់ ដៃហង្សមាស ហើយនៅពេលដែលព្រាប សុវត្ថិ ក្លាយទៅ ជាតារាចម្រៀង Galaxy Navatra នោះ មិនត្រឹមតែបាត់បង់ តំណែងធំជា គ្រូបង្វឹក និងគណៈកម្មាការទាំង ៣កម្មវិធី រួមមាន Cambodian idol , The Voice Kids Cambodia និង Cambodian Idol Junior ដោយស្វ័យប្រវត្តិនោះទេ ប៉ុន្ដែការប្រគំ តន្រ្ដីទេសចរណ៍ របស់កម្មវិធីទាំងនេះ ធ្វើឲ្យព្រាប សុវត្ថិ ខាតលុយរាប់ ម៉ឺនដុល្លារជាមិនខាន នៅពេលដែលលោក អស់សិទ្ធិក្នុងការក្ដាប់ ទាំងតួនាទី និងជាតារា ចម្រៀងពីការច្រៀងរាំ កម្មវិធីខាងលើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែអ្នកជំនាញសិល្បៈ បែរជាយល់ឃើញ ផ្ទុយពីការគិត របស់ទស្សនិកជនមួយចំនួននេះ ទៅវិញ ដោយបញ្ជាក់ថា ហង្សមាស ទេ ដែលប្រឈមខាតលុយ ធំជាងព្រាប សុវត្ថិ ទៅទៀត។

អ្នកដឹកនាំកម្មវិធី ប្រគំតន្រ្ដីល្បីឈ្មោះម្នាក់ ដែលធ្លាប់ ធ្វើការជាមួយតារាល្បីៗជាង ១០ឆ្នាំមកហើយនោះ និយាយ ដោយសុំមិនឲ្យដាក់ឈ្មោះថា ចំណូលដ៏ធំបំផុត របស់ហង្សមាស គឺនៅលើការរៀបចំ ការប្រគំតន្ត្រីតាមបណ្ដាខេត្ត ហើយពីមុន ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ នៅជាមួយគ្នា ធ្វើឲ្យបណ្ដា ស្ថានីយទូរទស្សន៍ទាំងឡាយ រួមទាំងអ្នក រៀបចំការប្រគំតន្ត្រីតាម ខេត្តជាច្រើននោះ ពិបាកប្រជែងជាមួយ ហង្សមាស ណាស់ ព្រោះហង្សមាស មានប្រៀបជាងគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែលោកយល់ថា ក្រោយពីព្រាប សុវត្ថិ ដើរចេញពីហង្សមាស ភ្លាម ស្ថានីយទូរទស្សន៍ទាំង នោះ រួមទាំងអ្នករៀបចំ កម្មវិធីប្រគំតន្រ្ដីជាច្រើនទៀត អាចចា ប់ផ្ដើមធ្វើប្រជែងជា មួយហង្សមាស បានហើ យចាប់ពី ពេលនេះតទៅ។

លោកបន្តថា តើព្រាប សុវត្ថិ ខាត ឬហង្សមាស ជាអ្នកខាត ព្រោះតាមលោក ដឹង ១ឆ្នាំៗ ហង្សមាស ស៊ីភាគរយ ពីព្រាប សុវត្ថិ ក៏ច្រើនដែរ ហើយឥឡូវតារា ចម្រៀងនៅក្រៅផលិតកម្មរស្មីហង្ស មាស មានព្រាប សុវត្ថិ , ឆាយ វីរៈយុទ្ធ , ខេម , ខាន់ ជេមស៍​ , នាយចឺម , ងួន ចាន់ដេវីត , មាស សុខសោភា , សុខ ពិសី , តន់ ច័ន្ទសីម៉ា , អ៊ីវ៉ា , រ៉ាប៊ី , ទេព បូព្រឹក្ស , យូរី ជាដើម ដែលលោកឃើញថា តារាទាំងនេះមិន ក្រោមតារាទាំងអស់ ដែលនៅក្រោមហង្សមាស នោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបញ្ជាក់ថា នៅពេល ដែលរដ្ឋាភិបាលបើកឲ្យដំណើរការកា រប្រគំតន្ត្រីឡើងវិញនោះ ក្រុមហ៊ុនកម្សាន្ដ និងទូរទស្សន៍ ដែលចង់រៀបចំការប្រគំតន្ត្រីប្រជែងជាមួយហង្សមាស គឺមាន ប្រៀបជាងមុន ព្រោះតែគេមាន ព្រាប សុវត្ថិ ដែលរហូតមកដល់ពេលនេះលោកនៅតែមានប្រៀបជាងខេមរៈ សិរីមន្ដ អីចឹងហង្សមាស គឺចាប់បីពេល នេះទៅ មានគូប្រជែងទាំងផលិតកម្ម និងការរៀបចំការប្រគំតន្ត្រីធំៗហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតតែមានការអះអាង ពីអ្នកជំនាញសិល្បៈបែបនេះក្ដី ប៉ុន្ដែការដើរចេញ ពីហង្សមាស រយៈពេលជាង ១ខែនេះ ព្រាប សុវត្ថិ នៅតែមិនទាន់មាន បទចម្រៀងណាមួយផ្ទុះខ្លាំងដូចមុនឡើយ បើទោះជាលោ កបាន ចេញបទរហូ តដល់ទៅ៥បទជាប់ៗគ្នា មានដូចជាបទ ”ខែភ្ជុំ ជ្រូកយំពេញទ្រុង”, ”ភូមិខ្ញុំUpdate”, ”អូនជាឆ្មា បងជាកណ្ដុរ”, ”បងស្រណោះឆ្នាំទៅ” និងបទ ”ចង់ឲ្យការស្រលាញ់ដូចញ៉ែគ្នាដំបូង”ក្ដី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំនាញសិល្បៈ រូបនោះ បានឲ្យដឹងដែរថា ការចេញ ៥បទនេះ មិនទាន់គ្រប់តម្រូវការទេ សម្រាប់ព្រាប សុវត្ថិ ព្រោះ លោកត្រូវការយកឡើងឆាកតន្រ្ដីធំៗ ដែលអាច ច្រៀង១កម្មវិធី ៥ទៅ៦បទអីចឹង បទភ្ជុំមិនអា ចច្រៀងបានតាមគ្រប់កម្មវិធីទូទៅឡើយ ហេតុនេះហើយលោកយល់ថា ព្រាប សុវត្ថិ នឹងចេញបទសម័យយ៉ា ងហោច ណាស់៦បទទៀត នាពេល ខាងមុខនេះ ហើយគេអាចមើលដឹងកាន់តែ ច្បាស់ថា ព្រាប សុវត្ថិ នៅតែខ្លាំង ឬចុះខ្សោយ គឺប្រើពេលចាប់ពី៦ខែទៅ១ឆ្នាំ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​





By admin

Leave a Reply

Your email address will not be published. Required fields are marked *