បុរសដែល ស ង្ស័ យ ថាបានបោ កប្រាស់ ប្រាក់យុវជន ជាច្រើន ដោយ សន្យាថានឹង ជួយឲ្យយុវជ នទាំងនោះ កំពុងរ ងកា រចោទប្រកាន់ ពីក្រុមយុ វជនជាច្រើនដែល ពួកគេបាន ដាក់ពាក្យបណ្តឹង ទៅកាន់មន្ត្រីជំនាញ ដើម្បីធ្វើការ ស្រាវជ្រាវរកយុត្តិធម៌។
ថ្មីៗនេះមានការស ង្ស័ យលើ ផលិតកម្មDL ថា បានប្រើប្រាស់រូបភាព អូសទាញយុវជនឲ្យចូលរៀន លើជំនាញសិល្បៈ និងការចេញសម្តែងដោយ ការបង់ លុយឲ្យផលិតកម្ម។
មានការទម្លាយដែរ ថាយុវជនខ្លះត្រូវបានផលិត កម្មអូសទាញ ឲ្យបង់ ប្រាក់រាប់រយ ដុល្លារឲ្យទៅ ផលិតកម្ម ដើម្បីបាន ចូលថតភាពយន្ត ឬឈុត ផ្សព្វផ្សាយ ពាណិជ្ជកម្ម ប៉ុន្តែមិន បានធ្វើតាម ការសន្យា។បុរសថៅកែ ផលិតកម្មនេះ ក៏ត្រូវស ង្ស័ យ ថាជាអ្នក នៅពីក្រោយ ការប្រើប្រាស់ គណីយក្លែ ងក្លា យមួយ ប្រើប្រាស់រូបថតផលិតករ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រទេសថៃ ដើម្បីបោកប្រាស់ប្រាក់ពីជ ន រង គ្រោះ ជាហូរហែម កនោះផងដែរ។
ក៏មានករណីស ង្ស័ យលើ ចាងហ្វាងផលិតកម្ម DL ដែលមាន ភាព មិនប្រក្រតីច្រើន ពិសេសទាក់ទងទៅនឹង គម្រោង ថតកុនខ្យល់ និងបើ កថ្នាក់បណ្តុះបណ្តាលសិល្បៈ ដែលមានតែការចុះឈ្មោះបង់ លុយប៉ុន្តែមិន បានរៀនពិតប្រាកដ។ មានការ ទ ម្លាយថា យុវជនមួយចំនួន សម្រេចចិត្តដាក់ ពាក្យបណ្តឹង ទៅកាន់លោកចាងហ្វាងផលិតកម្មDL ឈ្មោះមករា នោះ ហើយព្រមទាំងទៅដល់ទីតាំង ផលិតកម្មរួមជា មួយមន្ត្រីជំនាញដើម្បីសាក សួរថៅកែផលិតកម្ម ខាងលើប៉ុន្តែមិនបានជួប។
ប្រភពក្រៅផ្លូវការដដែល បានទម្លាយថា មានសាក្សីបាន ឆ្លើយបំភ្លឺទៅកាន់មន្ត្រីជំនាញ នៃក្រសួងមហាផ្ទៃដើម្បីធ្វើការ ស៊ើបអង្កេត លើករណី បោកប្រាស់មួយនេះ។ ប្រភពបន្តថា ឈ្មោះមករារូបនេះបន្តទៀត។ នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា នេះពួកគេនឹងទៅដល់ផ្ទះជួលរបស់ចាងហ្វាង ដែលស្ថិតនៅក្រោយ ព្រះបរមរាជវាំង ។
មានការលើកឡើងដែរថា អ្នកចាំផ្ទះបានលើកឡើងចាង ហ្វាងផលិតកម្មមិនបានស្ថិតនៅផ្ទះខាង លើទេ ប៉ុន្តែតាមរយៈការទំនាក់ទំនងទូរស័ព្ទទៅផ្ទាល់បុរសនោះបានសន្យាថានឹងដោះស្រាយសងប្រាក់ត្រឡប់ទៅជ ន រ ង គ្រោះវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រភពបញ្ជាក់ថា កន្លងមកដោយសារជ ន រ ងគ្រោះមានចំនួនច្រើន ប៉ុន្តែពួកគេខ្វះភាពក្លាហានក្នុងការទម្លាយរឿងនេះដោយសារខ្មាសគេផង ទើបមិនប្រតិកម្ម ប៉ុន្តែតាមដែលបានដឹង គឺមានជ នរ ង គ្រោះជាច្រើនច្រើនទៀត ពិសេសអ្នករស់នៅលើទឹកដីនៃខេត្តសៀមរាប បានចាញ់ បោកបុរសនេះអស់ប្រាក់ជាច្រើនសន្ធឹកសន្ទាប់ រហូតពី ១ពាន់ដុល្លារដល់ ៥ពាន់ដុល្លារអាមេរិកក៏មាន។
ប្រភពបន្តថា នេះគឺជាឱកាស ដែលពួកគេអាច ទាមទារប្រាក់ដែលចាញ់ បោកត្រឡប់មកវិញ ម្យ៉ាងក៏មិនចង់ឲ្យ បុគ្គលរូបនេះបោកប្រាស់យុវជន ជាច្រើនបន្តទៀត ដែលពួកគេ សំណូមពរឲ្យមន្ត្រីជំនាញធ្វើការសិក្សា ស្រាវជ្រាវ និងធ្វើចំណាត់ការ ទៅតាមផ្លូវច្បាប់បន្ថែមពីការសង ប្រាក់ត្រឡប់ទៅ ជ ន រ ង គ្រោះវិញ។
បើទោះបីជាការសង ប្រាក់ត្រឡប់ទៅកាន់ជន រ ង គ្រោះ មែនប៉ុន្តែការ ឆបោក និង ការ រំ លោ ភ លើ ទំនុក ចិត្ត គឺ ជា បទ ល្មើ ស ព្រហ្ម ទ ណ្ឌ ដែលយោ ងមាត្រា ៣៧៧ នៃ ក្រម ព្រ ហ្មទ ណ្ឌ ចែង អំពី និយមន័យ នៃ ការ ឆ បោក ថា អំពើ ឆ បោក គឺ ជា អំពើ បន្លំ ចំពោះ រូបវន្ត បុគ្គល ឬ នីតិបុគ្គល ណា មួយ ដោយ អះអាង ទៅ លើ ឋានៈ ក្លែង ដោយ រំ លោ ភ លើ ឋានៈ ពិត ប្រាកដ
ឬ ដោយ ប្រើ ឧបាយកល ទុច្ចរិត ហើយ ដូច្នេះ បាន ទទួល ពី បុគ្គល នេះ ដែល នាំ ឲ្យ ខូច ប្រយោជន៍ របស់ បុគ្គល នេះ ឬ របស់ តតិយជន នូវ ទី១ ការ ប្រគល់ មូលនិធិ តម្លៃ ឬ ទ្រព្យ សម្បត្តិ អ្វី មួយ។ ទី២ ការ ផ្គត់ផ្គង់ សេវា។ ទី៣ ការ ធ្វើ លិខិត ដែល មាន តម្លៃ ជា កាតព្វកិច្ច ឬ ជា ការ ឲ្យ រួច ពី កាតព្វកិច្ច។មាត្រា ៣៧៨ បាន ចែង ថា អំពើ ឆបោក ត្រូវ ផ្ដន្ទាទោស ដា ក់ ពន្ធ នា គារ ពី ៦ ខែ ទៅ ៣ ឆ្នាំ និង ពិន័ យ ជា ប្រាក់ ពី ១ លាន រៀល ទៅ ៦ លាន រៀល៕