ស្ត្រីវ័យក្មេងម្នាក់នេះ បានលួចទាក់ទង ស្នេហាជាមួយ នឹងបុរសម្នាក់ ដែលមាន​ប្រពន្ធកូន រួច​ទៅហើយ លុះក្រោយ ពីសម្រាលកូនខ្ចីរួច​មិន បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែ បែក​ធ្លាយរឿងរ៉ាវ​ ដឹងដល់ប្រពន្ធ​ដើម ខឹងច្រឡោត លើកគ្នាតាម មករករឿង​ចង្អុលមុខដល់ផ្ទះ និងថែមទាំង ​បានថត វី​ដេអូបង្ហោះហ្វេស​ប៊ុក ទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ជម្លោះបែ កផ្សែងរវាង ប្រពន្ធដើម និងប្រពន្ធចុង ដែលកំពុងសរសៃខ្ចីនេះ ត្រូវបានបង្ហោះឡើងសាយភាយ ពេញក្នុងបណ្តាញសង្គម ហ្វេសប៊ុក ព្រមទាំងមានការ ចែករំលែកតៗ គ្នាទៀតផង។

ភាគីនារីដែលទទួលរង ការចោទប្រកាន់ថា ដណ្តើមប្តីគេ រហូតទើបនឹងសម្រាលកូនថ្មីៗនេះ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាម ភិនភាគ មានវ័យប្រមាណជា ង២០ឆ្នាំប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមគណនីហ្វេសប៊ុក Mrr Mala បានបង្ហោះរូបភាពចំនួន ៥សន្លឹក រួមនឹងវីដេអូឃ្លីប ចំនួន១ បង្ហាញពីសកម្មភាព ស្ត្រីជាប្រពន្ធដើមតាមទៅ ដល់ផ្ទះប្រពន្ធចុង និងកើតមានទំនាស់ ពាក្យសម្តីបែកផ្សែង។ ជាមួយនេះ ម្ចាស់គណនី ខាងលើបានបង្ហោះសារមួយថា “សូមជំរាប បងប្អូន នេះជាស្រីដែលយកប្តីគេ ដើម្បីបំពេញ តណ្ហា របស់ខ្លួនឯង ហើយថែម ទាំងលួច រៀបការមិនឱ្យប្រពន្ធគេដឹងទៀត រហូតមានកូនប្រុសម្នាក់។ សាហាវ ណាស់ ខលមក បញ្ឈឺ ចិត្តប្រពន្ធ គេស្ទើរ កកឈា ម ទាំងនៅ សរសៃខ្ចីទៀត មីស្រី ថោក ទាប សូមបងប្អូន ជួយស៊ែរបន្តផង អាណិត ដល់ទឹកចិត្ត មនុស្សស្រីដូចគ្នា សូមអគុណ ទុកជាមុនចំពោះការស៊ែរបន្ត…”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុងវីដេអូឃ្លីប រយៈពេល៣នាទី និង៣៩វិនាទី គេឃើញភាគីស្ត្រីជាប្រពន្ធដើម មានគ្នាលើសពី ៣នាក់ បាននាំគ្នាសួរនាំទៅកាន់ នារីជាប្រពន្ធចុង ដែល កំពុងឈរយោល អង្រឹងកូនខ្ចីថា តើនាងមាន ដឹងទេថា គាត់ (ប្តី) មាន ប្រពន្ធកូនរួចទៅហើយ។ ពេលនោះ នារីជាប្រពន្ធចុង បានឆ្លើយតប មកវិញថា ដំបូងឡើយ នាងអត់ដឹងទេ តែប្តីបាន ប្រាប់ថា គាត់រស់នៅជា មួយប្រពន្ធអត់ ចុះ សម្រុងនឹងគ្នាទេ ឱ្យនាងរៀបការ ជាមួយគាត់ ទៅ ព្រោះគាត់ពិតជា រស់នៅមិនត្រូវគ្នា ជាមួយនឹងប្រពន្ធមែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក ភាគីខាងប្រពន្ធដើមបានតប ទៅវិញថា ប្រសិនបើដឹងថា គេមានប្តីប្រពន្ធ ទោះជាគេរស់នៅ មិនស្រុះស្រួលគ្នា មិនត្រូវរ៉ូវគ្នា ត្រូវចាំដល់ប្តីប្រពន្ធគេលែងលះគ្នាដាច់ស្រេច នៅតុលាការ ទើបអាចមានសិទ្ធិរៀបការជាមួយប្តីគេបាន តើម្តាយ របស់នាងមានធ្លាប់ប្រដៅនាងឬអត់? ក្រៅពីនេះ ភាគីស្ត្រីជាប្រពន្ធដើមសួរថា តើប្តីរបស់ គាត់ចិញ្ចឹមមួយខែប៉ុន្មាន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមនោះ នារីជាប្រពន្ធចុងបានឆ្លើយថា តាមពិតគាត់ (ប្តី) ឱ្យ១ខែ តែ ៥០ដុល្លារទេ ឱ្យទិញ របស់របរកូន ហើយ នាងប្រឹងសន្សំចង់ស្លា ប់ទៅហើយ។ ជាមួយនេះ ស្ត្រីជាប្រពន្ធដើម បានលើកឡើងថា ចុះបើដឹងថា យកប្តីរបស់គេរស់ នៅវេទនា បែបនេះ តើហេតុអ្វីនៅតែចង់បានប្តីគេទៀត? មិនតែប៉ុណ្ណោះ ភាគីស្ត្រីជាប្រពន្ធដើម នៅបានចោទប្រកាន់ ទៅលើក្រុមគ្រួសារ នារីជាប្រពន្ធចុង ទៀតថា បនារួមគំនិតគ្នាឱ្យកូនស្រីទាក់ទង យកប្តីរបស់គេ ដែលនេះគឺជា ការរួមគំនិតគ្នាឆ បោ កប្រាក់ ពីប្តីរបស់គេ…”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា ក្រោយវីដេអូ ឃ្លីបខាងលើ ត្រូវបានបង្ហោះឡើងក្នុងបណ្តាញ សង្គមហ្វេសប៊ុក គេឃើញមាន អ្នកប្រើប្រាស់ហ្វេសប៊ុក ជាច្រើន បានបញ្ចោញយោបល់រៀងខ្លួនផ្សេងៗគ្នា ដោយខ្លះបាន រិះគន់ចំៗ ទៅលើនារីជាប្រពន្ធចុង ដែលលួចលាក់ យកប្តី របស់គេ ទាំងដែលដឹង ច្បាស់ហើយ ថា ប្តីប្រពន្ធគេមិនទាន់លែងលះគ្នា ដាច់ស្រេច និងថែមទាំងបណ្តោយ ខ្លួនឱ្យមានកូន ជាមួយគ្នាទៀត។ ចំណែកខ្លះទៀត បានដាក់បន្ទុកទៅលើភាគី បុរសជាប្តី ដែលមានចិត្តសាវ៉ា មាន១មិនស្កប់ មាន ១០មិនស្កល់ មានប្រពន្ធរួចទៅហើយ នៅតែជ្រួលជ្រើមទៅលួច លាក់លួ ងលោ មស្រីក្មេង រួមរស់ ជាប្តីប្រពន្ធទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវខា ងលើនេះ “នគរធំ” មិនដឹងថាមានការពិតកម្រិតណាទេ ដោយសារមិន ទាន់អាចទាក់ ទងសុំការបំភ្លឺពីភាគីទាំង ៣បាននៅឡើយ ពោល គឺភាគី បុរសជាប្តី ភាគីស្ត្រីជាប្រពន្ធដើម និងភាគីនារីជាប្រពន្ធចុង។ យ៉ាងណា យើងរង់ចាំការបកស្រាយ បំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed