សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានគោលការណ៍ ពីសម្តេចតេជោ ហ៊ុន សែន បានសរសេរលិខិតមួយ ច្បាប់ជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីធ្វើការអប់រំ ណែនាំដល់ លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ភូមិភាគ៨ ដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹង ការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កា ប់ដីព្រៃខុសច្បាប់ នៅដែន ជម្រកសត្វព្រៃ កែវសីមា និងតំបន់ការពារ ធម្មជាតិមួយ ចំនួនទៀត ក្នុង ខេត្តមណ្ឌលគិរី។ នេះបើតាមលិខិតដែល បណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លិខិតរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីមាន របាយការណ៍របស់ក្រសួងបរិស្ថាន ស្តីពីការ កាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ ការពារធម្មជាតិនេះថា មានការពាក់ព័ន្ធនឹង ថ្នាក់ដឹកនាំ និងមន្ត្រី មួយចំនួន នៃខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ ដោយផ្អែកតាមរ បាយកា រណ៍របស់ក្រសួងបរិស្ថាន ទីស្ដីការគណៈរដ្ឋមន្ត្រី បាន រាយការណ៍ជូន សម្ដេចតេជោ ហ៊ុន សែន អំពីករណីសកម្មភាព នៃការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់ កាប់ ដីព្រៃខុសច្បាប់ ក្នុងតំបន់ ការពារធម្មជាតិយកធ្វើជា កម្មសិទ្ធិដោយ ខុសច្បាប់ ស្ថិតដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វ ព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លិខិតរបស់ សម្តេចក្រឡាហោមបានបញ្ជាក់ ជូនសម្តេចវិបុលសេនា ភក្តីទៀតថា៖ «ផ្អែកតាមចំណារ របស់ សម្ដេចតេជោ ហ៊ុន សែន, ក្រសួងមហាផ្ទៃ ក៏បានសម្រេចប ង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពទីតាំងដីព្រៃដែលរងនូវការកាប់រាន និងទន្ទ្រានកាន់ កា ប់ដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី ព្រមទាំងបាន ធ្វើរបាយការណ៍ជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីគោរពរាយការណ៍ និងគោរពស្នើសុំគោលការ ណ៍ដឹក នាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចលើលទ្ធផល នៃការចុះស្រាវជ្រាវរបស់ ក្រុមការងារអន្តរក្រសួង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្អែកតាមលទ្ធផលនៃការ ចុះស្រាវជ្រាវរបស់ក្រុមការងារ អន្តរក្រសួង បានរកឃើញថា លោក ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨ មានការ ពាក់ព័ន្ធនឹងដីព្រៃ ដែល រ ងនូវការ កាប់រាន និងទន្ទ្រាន កាន់កា ប់ ដោយខុស ច្បាប់ស្ថិត ក្នុងខេត្តមណ្ឌលគិរី ដោយបាន ប្រាស់តួនាទី អំណាច និងឥទ្ធិពល របស់ខ្លួនជាសមាជិក ព្រឹទ្ធសភា ធ្វើការណែនាំ ដល់មន្ត្រីមូលដ្ឋានឱ្យចុះហត្ថលេខាលើឯកសារ ដីធ្លីដែលពុំស្របច្បាប់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងករណីខាងលើនេះ សម្តេចតេជោនាយក រដ្ឋមន្រ្តី បានផ្តល់គោលការណ៍ ឯកភាព ឱ្យក្រសួងមហាផ្ទៃ ស្នើសុំសម្តេចវិបុលសេនាភក្តី ដើម្បីធ្វើការអប់រំ ណែនាំ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភា ភូមិភាគ៨។ នេះបើតាម លិខិតរបស់
សម្តេចក្រឡា ហោម ស ខេង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *