ស្ត្រីរូបស្រស់ម្នាក់មានប្តី និងកូនប្រុសស្រី ២នាក់រួចទៅហើយ ស្រាប់តែនៅ សុខៗក៏បាត់ខ្លួនចេញ ពីផ្ទះអស់រយៈពេល ៣ថ្ងៃ ដោយមិនដឹងមូលហេតុ ធ្វើឱ្យបុរសជាប្តីមានការ ព្រួយបារម្ភ ស្កាត់ ដើរតាមរកសព្វកន្លែងនៅតែ គ្មានតម្រុយសោះ ទើបដាក់ការស ង្ស័ យថា ប្រពន្ធរូបស្រស់ របស់ខ្លួនអាចនឹង ចាញ់ល្បិចប្រុស នាំយក ទៅធ្វើបាប ដោយប្រការណាមួយ។​អូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីរូបស្រស់ដែលបាត់ខ្លួន ចេញពីផ្ទះ៣ថ្ងៃ ដោយមិនដឹងមូលហេតុខាង លើនេះ មានឈ្មោះណេង សុខា អាយុ ៣៣ឆ្នាំ មុខរបរកម្មការិនីបម្រើការងារ នៅក្នុងរោងចក្រមួយ កន្លែងតាម បណ្តោយផ្លូវជាតិលេខ៣ សព្វថ្ងៃស្នាក់ នៅផ្ទះជួលក្បែរ រោងចក្រ មានប្តីឈ្មោះសន គង់ អាយុ៣៦ឆ្នាំ មុខរបរដឹក ទំនិញឱ្យគេ ធ្វើការនិងស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្តីប្រពន្ធអ្នកទាំង២ខាង លើ មានលំនៅក្នុងភូមិរាំងជួរ ឃុំក្អមសំណ ស្រុកលើកដែក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមសម្តីបុរសជាប្តីបានរៀបរាប់ទាំង អួលដើមកថា គាត់និងប្រពន្ធឈ្មោះណេង សុខា បានរៀបការជាប្តីប្រពន្ធ នឹងគ្នារយៈពេលជាង ១០ឆ្នាំមកហើយ ដោយបង្កើត បានកូនប្រុសស្រីចំនួន ២នាក់ ជាចំណងនិ ស្ស័យ ដោយក្នុង នោះកូនប្រុស ច្បងមានអាយុជិត១០ឆ្នាំ ទៅហើយ ហើយសព្វថ្ងៃកំពុងរស់ នៅជាមួយតាយាយ ឯភូមិរាំងជួរ ឃុំក្អមសំណ ស្រុកលើក ដែក ចំណែករូបគាត់ជាប្តីនៅធ្វើការដឹក ទំនិញឱ្យគេនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រីឯប្រពន្ធវិញ បម្រើការងាររោងចក្រ នៅតាមបណ្តោយផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តីរូបនេះ បន្តថា តាំងពីរៀបការ រួចរហូតដល់មានកូន ២នាក់ ប្តីប្រពន្ធគាត់មិនដែល មានរឿងជម្លោះ ក្នុងគ្រួសារធំដុំនោះឡើយ តែវាធម្មតាចាន ក្នុងរាវ វាតែងតែប៉ះទង្គិចគ្នាពាក្យ សម្តីបន្តិចបន្តួចមាន។ ហើយក្នុងអំឡុង ដែលពួកគាត់ទាំង ២នាក់ប្តីប្រពន្ធទៅធ្វើការនៅ រាជធានីភ្នំពេញ ជិត១ឆ្នាំ គឺរស់នៅ ផ្ទះជួលឆ្ងាយបែ កពីគ្នា ក្រៅពីពិធី បុណ្យទាន ធំៗមក ជួបជុំគ្នានៅស្រុក ក៏ប្រពន្ធតែងតែមក ជួបរូបគាត់ជាប្តីជាញឹក ញាប់ នៅផ្ទះជួលជា​រៀងរាល់ថ្ងៃសម្រាក ពីការងារ ហើយចំពោះលុយប្រាក់ខែវិញ និងលុយ រកក្រៅ រូបគាត់ក៏បានផ្ញើ ទៅឱ្យប្រពន្ធកូន​ ជាប្រចាំមិនដែលខានឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តីបន្តទៀតថា ទើបតែរយៈពេលប្រមាណ កន្លះខែចុងក្រោយនេះ គាត់សង្កេត ឃើញប្រពន្ធរបស់គាត់ ហាក់បីដូចជាប្លែកៗ ពេលដែលរូប គាត់ជាប្តីតេទៅសួរសុខ ទុក្ខប្រពន្ធ តែងតែបិទទូរស័ព្ទ ឬប្រាប់ថា ជាប់រវល់រហូត លុះដល់រូបគាត់សួរដេញដោល ប្រពន្ធប្រាប់ថា ខឹងប្តី តែមិនបញ្ជាក់ពីមូលហេតុឱ្យដឹង នោះទេ។ ចំណែកទូរស័ព្ទប្រពន្ធ ដាក់លេខកូដសម្ងាត់ជាប់ រកតែខ្លួនជា ប្តីឆែកមើល អ្វីក៏មិនបានដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តីខាងលើ បានឱ្យដឹងទៀតថា លុះមកដល់ថ្ងៃឈប់ សម្រាកជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រយៈពេល៥ថ្ងៃនេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ប្រពន្ធរបស់គាត់ បានមកផ្ទះលេងកូននៅ ក្អមសំណ ដោយមិនបាន តេទូរស័ព្ទប្រាប់រូប គាត់ជាប្តីឱ្យដឹងឡើយ ខណៈដែលរូបគាត់ កំពុងរវល់ដឹក អីវ៉ាន់ឱ្យគេនៅរាជធានីភ្នំពេញ មិនបាន ទៅផ្ទះលេងកូននោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ស្រាប់តែម្តាយ ក្មេកនិងប្អូនថ្លៃ បានទូរស័ព្ទមកសួររូប គាត់ជាប្តីថា ឃើញប្រពន្ធទៅកន្លែងផ្ទះជួលគាត់ទេ ព្រោះនាងចេញទៅតាំងពីព្រឹកមកម៉្លេះ។ ភ្លាមៗនោះរូបគាត់ជាប្តីក៏ប្រញាប់ ប្រញាល់មកស្រុក រួមជាមួយក្រុមគ្រួសារបងប្អូនសាច់ញាតិ ជិះម៉ូតូតាមស្វែងរកសឹងតែគ្រប់ទីកន្លែង តែរកមិនទាន់ឃើញនៅឡើយ។​អូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តី បានបញ្ជាក់ថា ប្រពន្ធរបស់គាត់មានសម្បុរសសណ្តែតបាយ ស្លៀកខោខូវប៊យ អាវខូវប៊យ ជិះម៉ូតូម៉ាកស្កុបពីស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១CD-២០២៩ ដោយនៅជាប់ខ្លួនមាន ទាំងគ្រឿងអលង្ការ និងលុយ កាក់ សរុបមានតម្លៃរាប់ ពាន់ដុល្លារទៀតផង។ ហើយប្រពន្ធរបស់ គាត់កន្លងមក ទោះបីជាខឹង គាត់ប៉ុនណា ក៏មិនដែល បិទទូរស័ព្ទដែរ តែពេលនេះទូរស័ព្ទតេអត់ចូលរហូត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយអស់តម្រិះនឹងតាមរកប្រពន្ធតទៅទៀត ទើបគាត់បានរត់ទៅពឹងពរ ឱ្យគ្រូទាយមើលម្តង ហើយគ្រូទាយ បានប្រាប់ថា ប្រពន្ធគាត់មិន ទៅណាទេ មានគេលាក់ទុក នៅឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហេតុដូច្នេះទើប គាត់ជាប្តីនិងក្រុមគ្រួសារបងប្អូន សាច់ញាតិ មកប្តឹង សមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល គគីរធំ ដើម្បីឱ្យជួយសាក សួររកតាមភូមិ នៅតែមិនឃើញដដែល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញករណីនេះ បុរសជាប្តីបានដាក់ការស ង្ស័ យថា ខ្លាចតែប្រពន្ធរបស់គាត់ ចាញ់ ល្បិចកលជ នខិលខូច ទំនាក់ទំ នងតាមទូរស័ព្ទបោ ក ប្រាស់នោះទេ ហើយបើអស់ តែម៉ូតូនិងគ្រឿងអលង្ការជា ប់ខ្លួននោះវា មិនអីទេ ខ្លាចតែបា ត់បង់ អាយុជីវិតទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក យោងតាម ប្រភពពីប្រជាពលរដ្ឋមួយចំនួន បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ មានគេឃើញស្ត្រីម្នាក់មានភិនភាគ និងជិះម៉ូតូម៉ាកដូច ខាងលើ បានធ្វើដំណើរទិសដៅពីអ្នក លឿងទៅភ្នំពេញ ស្រាប់តែ មកដល់ត្រង់ចំណុចមុខវត្តគគីរធំ ហៅវត្តចាស់ ស្ថិតក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ ជិះចុះតាមផ្លូវប្រឡាយចូលទៅក្នុងព្រៃខាងលិចថ្នល់ជាតិ លេខ១ម្នាក់ឯង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលបុ រសជាប្តី និងបងប្អូនចុះទៅតាមរកដ ល់ក្នុងព្រៃខាងលិច មានអ្នកកាប់អុស និងអ្នកនេ សាទត្រីប្រាប់ថា ឃើញស្ត្រីម្នាក់ស្លៀកពាក់ ខោអាវខូ វប៊យ ជិះម៉ូតូស្កុបពី ចុះម កមែន តែគាត់ ជិះឡើងទៅ វិញហើយ។

យ៉ាងណាក្តី បុរសជាប្តីខាងលើបានអំពាវ នាវដល់ប ងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរសមត្ថកិច្ចទាំងអស់ បើបានឃើញប្រពន្ធគាត់តាមភិនភាគរូបថត និងម៉ូតូខាងលើ សូមមេត្តាជួយទំនាក់ទំនងមករូបគាត់ជាប្តីផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៧០ ៤៩៤ ៣៧៨ ដោយក្តីអនុគ្រោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed