មាន​រឿង​​គួរ​​ឲ្យ​​ភ្ញាក់​ផ្អើល​​មួយ បន្ទា​ប់​ពី​​ខាង​​ស្រី បាន​​ចោទ ​ប្រ​កាន់ ព្រះ​សង្ឃ​​មួយ​អង្គ​​ព្រះ​នាម សេង ឧ​​ត្ត​ម ព្រះ​ជន្ម ២១​​វ​ស្សា គង់​​ក្នុង​​វ​ត្ត​​ព្រៃ​​ តា​​កុយ ឃុំ​​ពង​ទឹក ស្រុក​​ដំ​ណាក់​​ច​ង្អើរ ខេត្ត​​កែប ពី​​ករណី​​លួង ​លោម កូន​ក្រ​មុំ​​អ្នក​ស្រុក.​រួ.ម.​រ័ក រហូត​ មាន​ផ្ទៃពោះ​ចំនួន ៤​ខែ​ទៅហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​ដែល​លោកសង្ឃ លួច​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ រហូត​ធ្វើ​ឲ្យ​កូន ក្រមុំ​អ្នកស្រុក មាន​ផ្ទៃ.ពោះ ៤​ខែ សូម​ព្រះចៅអធិការ​វត្ត ក៏ដូចជា​ព្រះ​មេគុណ​ខេត្ត មេត្តា​ពិនិត្យ​សើរើ បញ្ហា​នេះ​ឡើងវិញ​ផង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នារី​រ.ង.គ្រោះ​.មានឈ្មោះ ហ​.​អ អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ប្រាប់ថា កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៤ នាង​និង​លោកសង្ឃ​ព្រះនាម សេង ឧ​ត្ត​ម បាន​ស្គាល់គ្នា តាមរយៈ.​ច្រឡំ​.លេខ​ទូរស័ព្ទ ហើយ​ចាប់ពីពេលនោះ​មក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏មាន​ការទំនាក់ទំនង​គ្នា រហូត​បាន​ស្គាល់​ចិត្តថ្លើម ហើយ​នៅក្នុង​ខែមករា ដដែល​នោះ​លោកសង្ឃ​កំហូច ក៏បាន​និមន្ត​មកដល់​ផ្ទះ​នាង ចំពេល​ដែល​ម្តាយ​ឪពុក​នាង ជាប់រវល់​ទៅធ្វើ​ការ​នៅ​ស្រែ​អំបិ​ល ទើប​លោកសង្ឃ​អង្គ​នេះ លួង.​លោមនាង​.រួ.ម.រក្ស ដោយ​សន្យាថា នឹង​សុំ​ព្រះចៅអធិការ​.ផ្សឹក រួច​ចូល​ស្តីដណ្តឹង​នាង រៀបការ​តាម​ប្រពៃណី រួមរស់​ជាមួយគ្នា ទើប​នាង​ព្រម​ប្រគល់​ខ្លួនប្រាណ ឲ្យ​ទៅ​លោកសង្ឃ​កំ.ហូច​នោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាង​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បាន​នែបនិត្យ​ខ្លួនប្រាណ រួចមក​លោកសង្ឃ សេង ឧ​ត្ត​ម បែរជា​ក្បត់ពាក្យសន្យា ដោយ​មិនបាន​សឹក ដូច​ពាក្យ​និយាយ លួង​លោម​​នោះឡើយ ថែមទាំង​មិន​ព្រម​ទទួលខុសត្រូវ នូវ​អ្វីដែល​គេ​បាន​ប្រព្រឹត្ត​ឡើយ ហើយ​អំឡុងពេល​ថ្មីៗ​នេះ ឮថា​ញោម​.របស់​លោកសង្ឃ ក៏​មិន​ព្រម​ឲ្យ​លោក​កូន​នោះ​សឹ.ក​ដែរ ថែមទាំង​បាន​ជម្លៀស លោកសង្ឃ​អង្គ​នោះ ឲ្យ​ទៅ​គង់នៅ​ក្នុង​វត្ត​ចរិយា​វង្ស ក្នុង​សង្កាត់​អូ​ក្រសារ ក្រុងកែប ហាក់ដូចជា​ចង់​ គេចវេះ មិន​ទទួល​ស្គាល់ ​ការពិត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការទំនាក់ទំនង​ស្នេហា រវាង​នាង​និង​លោក សង្ឃ​កំហូច កាលពី​ដំបូង​ម្តាយ​របស់​នាង មិនបាន​ដឹង​ឡើយ ទាល់តែ ​នាង​មាន​អាកា​រៈ​ប្លែក គឺ​ចេះតែ​ក្អួតចង្អោរ ទើប​ម្តាយ​ចេះ តែ​ឈ្លេច​សួរដេញដោល ទើប​ធ្លាយ​រឿង​នាង​មា ន​ផ្ទៃពោះ ជាមួយ​លោកសង្ឃ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed