តារាចម្រៀងលោកខេម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ដ ត្រូវបានហង្សមាស ថ្នាក់ថ្នមចិត្ត កាន់តែខ្លាំង បន្ទាប់ពី លោកព្រាប សុវត្ថិ ដើរចេញជិត២ខែនេះ ដោយបទ ចម្រៀងសិរីមន្ដ ទាំងនៅរដូវបុណ្ យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន មានការ សម្រិតសម្រាំងយ៉ាងពិសេស​មិនធ្លាប់មាន ពីមុនមកឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាពទាំង ​នោះ បញ្ជាក់ថា ហង្សមាស​ ចាត់ទុកសិរីមន្ដ ជាតួឯករបស់ខ្លួន ហើយត្រៀមលើកឲ្យទៅជំនួសតំណែងព្រាប សុវត្ថិ នាពេលខាងមុខនេះហើយ។

តាមព័ត៌មានថា ក្រៅពីមានការ សម្រិតសម្រាំងយ៉ាងពិសេស ទាំងប៉ារូល បទចម្រៀង​និង MV ជូនខេមរៈ សិរីមន្ដ ដើម្បីកុំឲ្យតារារូបនេះរត់ចោល ហង្សមាស ដូចព្រាប សុវត្ថិ នោះ ថៅកែហង្សមាស នឹងធ្វើឲ្យលោក សិរីមន្ត កាន់តែរំភើបរីករាយថែមមួយកម្រិតទៀតនោះ គឺការប្រគល់ តំណែងធំទាំង៣​ របស់ព្រាប សុវត្ថិ ឲ្យទៅសិរីមន្ដ ក្ដាប់តែម្នាក់ឯង ជំនួសព្រាប សុវត្ថិ ដែលដើរចេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណែងធំទាំង៣ ដែល ខេមរៈ សិរីមន្ដ ត្រៀមនឹងទទួលនាពេល ខាងមុខនេះ ដែលបន្សល់ក្រោយ ព្រាប សុវត្ថិ អស់ និស្ស័យជាមួយហង្សមាស នោះ មានដូចជា​ ធ្វើជាគ្រូបង្វឹក និងគណៈកម្មការក្នុងកម្មវិធី “Cambodian idol” , “The Voice Kids Cambodia” និង “Cambodian Idol Junior”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំនាញធ្វើភ្លេង (Composer) នៅហង្សមាស ម្នាក់ ដែលស្នើមិន ឲ្យដាក់ឈ្មោះ បានបង្ហើប ឲ្យដឹងថា បើថៅកែហង្សមាស ចង់លើកខេមរៈ សិរីមន្ដ ជាតួឯក ឬជាអ្នកជំនួសតំណែង លោកព្រាប សុវត្ថិ មែន គឺដាច់ខាត តំណែងដែល នៅទំនេរ ក្រោយព្រាប សុវត្ថិ ដើរចេញនោះ គឺត្រូវតែប្រគល់ទៅឲ្យ ខេមរៈ សីរីមន្ដ ជាអ្នករាប់រង មែន នៅពេលដែ លបណ្ដាកម្មវិធីទាំងនោះ ចាប់ផ្ដើមតំណើរការរដូវកាលថ្មី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូភ្លេង បន្ថែមថា ទោះជាមាស សុខសោភា ចូលហង្សមាស ក៍៏ដោយ តែតំណែង របស់ព្រាប សុវត្ថិ ត្រូវឲ្យទៅខេមរៈ សិរីមន្ដ ដែរ ទើបត្រូវ ហើយសោភា គេអាចដាក់ឲ្យទៅកាន់ កម្មវិធីផ្សេងទៀតជំនួស សុខ ស្រីនាង ឬសួស វីសា បានតើ មិនឲ្យប៉ះពាល់សិរីមន្ដ នោះទេ នេះបើសិនជា ហង្សមាស ចង់យកសិរីមន្ដ ជំនួសព្រាប សុវត្ថិ មែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូភ្លេង បន្ថែមថា ទោះជាមាស សុខសោភា ចូលហង្សមាស ក៍៏ដោយ តែតំណែង របស់ព្រាប សុវត្ថិ ត្រូវឲ្យទៅ ខេមរៈ សិរីមន្ដ ដែរ ទើបត្រូវ ហើយសោភា គេអាចដាក់ឲ្យទៅ កាន់កម្មវិធីផ្សេងទៀតជំនួសសុខ ស្រីនាង ឬសួស វីសា បានតើមិនឲ្យប៉ះពាល់សិរីមន្ដ នោះទេ នេះបើសិនជាហង្សមាស ចង់យកសិរីមន្ដ ជំនួសព្រាប សុវត្ថិ មែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើលោកខេមរៈ សិរីមន្ត ពិតជាបានតំណែងធំ ទាំង៣ របស់ព្រាប សុវត្ថិ ព្រមគ្នាមែននោះ អតីតតារា ចម្រៀងផលិតកម្ម U2 និងសាន់ដេ រូបនេះ នឹងក្ដាប់តំណែង ធំដល់ទៅ៤ផ្សេងគ្នា ដែលស្មើនឹងប្អូនថ្លៃថៅ កែហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ដែរ ព្រោះថា មុននេះ សិរីមន្ដ ទទួលបាន តំណែងធំមួយ មុនព្រាប សុវត្ថិ ចាកចេញ ទៅហើយនោះ គឺធ្វើជាគូ្របង្វឹក ក្នុងកម្មវិធីប្រលងចម្រៀង “X Factor Cambodia” រដូវកាលទី១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែការដែលសិរីមន្ដ ទៅអង្គុយកៅ អីព្រាប សុវត្ថិ ដែលនៅទំនេរនៅ ហង្សមាស បានឬអត់នោះ? អ្នកជំនាញ សិល្បៈលើកឡើងថា រង់ចាំមើលដោយប្រើរយៈពេលចាប់ពី ៦ខែទៅ១ឆ្នាំ ទើបដឹងសខ្មៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា មិនទាន់ដល់ពេលដែល កំណត់ថា សិរីមន្ដ អាចជំនួសតំណែងព្រាប សុវត្ថិ បានឬអត់ផង ស្រាប់ តែថ្មីៗនេះ អ្នកជំនិតរបស់ព្រាប សុវត្ថិ បានចេញសារព្រមានដល់ តារាណាចង់យកតំណែងព្រាប សុវត្ថិ ត្រូវឆ្លងឲ្យផុត ដល់ទៅ ១០ដំណាក់កាល ដែលព្រាប សុវត្ថិ មានជាមុនសិន ក្នុងនោះគេ ចាប់អារម្មណ៍ថា មានតែ៣លក្ខខណ្ឌទេ ដែលសិរីមន្ដ ពិបាកធ្វើស៊ីព្រាប សុវត្ថិ ណាស់នោះ គឺទី១. ត្រូវល្បីនាំមុខគេឲ្យបាន៣០ឆ្នាំ, ទី២. មានបទចម្រៀងល្បីឲ្យលើសពី៣០០០បទ និងទី៣. ត្រូវបានទ្រព្យលើសពី៣០លានដុល្លារ។​

ប៉ុន្ដែក្រោយមនុស្សស្និទ្ធព្រាប សុវត្ថិ ទម្លាយ ចំណុចខ្លាំងទាំង១០ របស់ព្រាប សុវត្ថិ ហើយក្នុងចំណោមនោះ មានចំណុច៣ ពិបាកនឹងមានតាណាឆ្លងផុតនោះមក គេមិនទាន់ ឃើញលោក ខេមរៈ សិរីមន្ត ចេញមុខមក ប្រតិកម្ម ឬបញ្ចេញចំណុចពិសេសរបស់ខ្លួនទប់ទល់ឡើយ។ ប៉ុន្ដែផ្ទុយទៅវិញ តារាកូន៣រូបនេះ បែរជានៅស្ងាត់ស្ងៀមទៅវិញ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *