បុរសម្នាក់មាន ប្រពន្ធ កូន២នាក់ ទៅហើយ បានលួចលាក់មានស្រីថ្មី រហូតចុះ ចេញពីផ្ទះអស់រយៈ ២ខែមក រួមរស់ ជាមួយស្រីកំណាត់ក្នុងបន្ទប់ជួល មួយកន្លែង ហើយទើបនិង ប្រពន្ធដើម ដើររកតាម ទាន់ ចងទ្វារ ពីក្រៅជាប់ ប ង្ករឲ្យមាន ការឈ្លោះប្រកែក គ្នាបែ កផ្សែង ផ្អើលដល់អាជ្ញារធរ និងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣​ លោកថេង កុសល មេប៉ុស្តិ៍ដឹកនាំកម្លាំង ជួយសម្រប សម្រួលគ្នា ជៀសវាង ប ង្ករហឹ ង្សាដោយ ប្រការណាមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ភ្ញាក់ ផ្អើលនេះ កាលពីវេលាម៉ោង ៦និង៣០នាទីព្រ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខ១៥ ជាន់ទី១ ភូមិត្រពាំងពោធិ៍​ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជា ប្តីមានឈ្មោះ យាំ រ៉ុន អាយុ៣៤ឆ្នាំ មុខរបរ បើកបររថយន្តឈ្នួល ទើបមកស្នាក់ នៅចំណុចខាង លើបានជាង ២ខែ មានស្រុកកំណើត ភូមិចុងព្រៃ ឃុំជ្រៃ ស្រុករមាស ហែក ខេត្តស្វាយរៀង ។ ចំណែកភាគីខាង ប្រពន្ធដើម ឈ្មោះ ប៉េង ចាន់នី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិចុងព្រៃ ឃុំជ្រៃ ស្រុករមាសហែ ក ខេត្តស្វាយរៀង ។រីឯ ភាគីខាង ស្រីថ្មី មានឈ្មោះ សុីណា អាយុ ៣៥ឆ្នាំ មុខរបរ កម្មការ នីរោងចក្រ ស្នាក់នៅ ប ន្ទប់ជួល កន្លែងកើតហេតុ មានស្រុក កំណើតភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្ត សៀមរាប ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម សម្តីរបស់ប្រពន្ធដើម បានរៀបរាប់ថា គាត់នឹងប្តី បានចា ប់ដៃ សាងគ្រួសារ អស់រយៈពេល ១២ឆ្នាំមកហើយ នឹងបានចំណងដៃ អាពាហ៍ពិពាហ៍កូ នចំនួន ២នាក់ ប្រុស១នាក់អាយុ ១១ឆ្នាំ និងស្រី១នាក់ អាយ៦ឆ្នាំ ។ ជាង១០ឆ្នាំមកនេះ ទើបតែរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ សេចក្តីសុខ សុភមង្គល ក្នុងគ្រួសារ ចេះតែ រង្គោះរង្គើ ប្រេះស្រាំ រហូត ប្តីរបស់គាត់ ចុះចេញពីផ្ទះ ជាង២ខែ ទោះជាចង់ និយាយ គ្នារឿងលែងលះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏មិនអាច ដាច់ស្រេចដែរ ព្រោះខាង ប្តីមិនចូលមក ដោះស្រាយ បែរ ជាមក សង្ងំលាក់ខ្លួន សោយសុខ ផ្តើមស្នេហា ជាមួយនារីកម្មការនី រោងចក្រ រស់នៅជាមួយ គ្នាដូចប្តីប្រពន្ធបា ត់ទៅហើយ ។ទើបតែនៅ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ តាមរកឃើញ ទើបប្តឹង ទៅអាជ្ញាធរ សមត្ថកិច្ចឲ្យជួយ អន្តរាគមន៍ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមភាគី ខាងប្តីវិញ បានឲ្យដឹងថា ៖ដោយសារក្នុងគ្រួសាររស់ នៅមិនចុះសម្រុងគ្នា លែងលះមិន ដាច់ស្រេច ក្នុងរយៈពេលជាង២ខែ មកនេះ ហើយខ្លួនក៏បាន មកភ្នំពេញ ស្នាក់នៅជាមួយ ប្រពន្ធក្រោយតែម្តង ។ដោយឡែក ភាគីខាង ស្រីថ្មីវិញបាននិយាយថា រូបគេជាស្ត្រីម៉េ ម៉ាយ ហើយស្គាល់ បុរស តាមរយៈទូរស័ព្ទ ហើយ បុរសខាងលើក៏ អះអាងថាពោះ ម៉ាយ ដែរ ទើបខ្លួនហ៊ានទទួល ដាក់ចិត្តដាក់ កាយ ស្នេហាជាមួយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលព័ត៍មាននេះ លោក ថេង កុសល មេប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ បានចុះទៅជួយអន្តរាគមន៍ រវាងភាគីទាំង៣នាក់ ទៅនិយាយ សម្របសម្រួលគ្នា នៅសាលាសង្កាត់ ចោមចៅទី៣​ ដោយមានការ សម្របសម្រួល ពីលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ទីបំផុត ព្រម ព្រៀងគ្នា ដោយភាគី ប្តីនិងស្រីថ្មី បំពេញកាត្វកិច្ច នូវអារហារកិច្ចលើកូន២នាក់ ក្នុង១ខែ ៣០មុឺ នរៀល ធ្វើកិច្ចសន្យា បញ្ចប់រឿង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed