បុរសម្នាក់បានលែងលះ ប្រពន្ធដើមរបស់ខ្លួន មិនទាន់ដាច់ ស្រេចនៅឡើយ ស្រាប់តែ លួចលាក់ ទៅរៀបការជា មួយ នឹងប្រពន្ធថ្មី រួមរស់ រហូត ដល់មាន ផ្ទៃពោះ ស្រាប់ តែប្រពន្ធដើម ដឹងរឿង នាំកូនប្រុសស្រី ២នាក់ តាមមក រកមុខដល់ផ្ទះ ធ្វើឱ្យកើតជាជម្លោះ បែ ក ផ្សែង ​នៅចំណុចភូមិ ខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសដែល លែងលះប្រពន្ធមិន ទាន់ដាច់ បែរជាលួចរៀបការ ប្រពន្ធថ្មី មានឈ្មោះស៊ីវ ឥន្ទរ៉ា អាយុ៣៦ឆ្នាំ ជាមន្ត្រីយោ ធា នៅអង្គភាពកងដឹកជញ្ជូន៩៩ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។ ចំណែកស្ត្រីជា ប្រពន្ធក្រោយ មានឈ្មោះ ឃ្លោក វាសនា អាយុប្រមាណ ៣៧ឆ្នាំ។ ដោយឡែកស្ត្រី ជា ប្រពន្ធដើម មានឈ្មោះសុង បញ្ញា អាយុ៣៤ឆ្នាំ ជាពលការិនី ធ្វើការ នៅប្រទេសជប៉ុន មានលំ​ នៅក្បែរផ្សារក្រោម ក្រុងសៀមរាប ខេត្តសៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមស្ត្រីជា ប្រពន្ធដើម បានរៀបរាប់ ប្រាប់ថា នាងត្រូវប្តី នេះលួចទៅ រៀបការ ជាមួយប្រពន្ធថ្មី ចោលកូន ២នាក់ ខណៈដែលនាងកំពុងធ្វើការនៅ ប្រទេសជប៉ុន។ នាងនិងប្តីឈ្មោះស៊ីវ ឥន្ទរ៉ា បានរៀបការ នឹងគ្នាតាំង ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០ និងថែមទាំងមានអេតាស៊ីវិល ត្រឹមត្រូវ ព្រមទាំងមានកូន ២នាក់ ក្នុងនោះកូនស្រីច្បង អាយុ៨ឆ្នាំ និងកូនប្រុសពៅ​ អាយុ៦ឆ្នាំទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជាប្រពន្ធដើម បន្តថា កាលពីអំឡុងចុង ឆ្នាំ២០១៥ នាងបានចេញទៅធ្វើការនៅ ប្រទេសជប៉ុន បានប្រមាណ ១ឆ្នាំ ស្រាប់តែប្តីដែលនៅ ស្រុកខ្មែរ​ ទូរស័ព្ទទៅរករឿងសុំលែងលះគ្នា ហើយសុំទៅ រៀបការប្រពន្ធថ្មី តែនាងមិនព្រម ដោយប្រាប់ថា ចាំផ្តិតមេដៃ លែងគ្នាសិន ទើបអាច រៀបការបាន ហើយត្រូវបានលោក ប្តីគំ រា ម និងបោះពាក្យថា “អញការ ធ្វើអីអញ!” ព្រមទាំងធ្វើ លិខិតបញ្ជាក់ មួយទៅឱ្យម្តាយ របស់នាងផ្តិតមេដៃ ឯកភាពព្រមព្រៀង ផ្តាច់ចំណង អាពាហ៍ពិពាហ៍ប្តីប្រពន្ធ ដោយ ស្ម័គ្រចិត្តរៀងៗខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុដោយមិនអាចរស់នៅជាមួយគ្នា និងមិនចុះ សម្រុក ស្គាល់តែភាពរកាំរ កូស មានបញ្ហា លំបាក ស្មុគស្មាញគ្រប់យ៉ាង ដោយនាងពុំបាន ដឹងអ្វីទាំងអស់ ព្រោះកំពុងធ្វើការនៅជប៉ុន។ស្ត្រីជាប្រពន្ធដើម បានបន្ថែមថា បន្ទាប់ពីបានលិខិតនោះ ដែលម្តាយផ្តិតមេដៃមិនទាន់ មានការឯកភាព ពីនាង និងមិនមានសាលក្រមពីតុលាការ ផង ឈ្មោះស៊ីវ ឥន្ទរ៉ា បានទៅធ្វើលិខិត ពីចៅសង្កាត់ក្រគរ ដោយមានការ គុបគិតគ្នា ចេញលិខិតបញ្ជាក់ថាឈ្មោះស៊ីវ ឥន្ទរ៉ា ជាពោះ ម៉ាយទៅវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើលោកចៅសង្កាត់ មានយល់ពីច្បាប់អត់? ហើយមានអ្វីជាសំអាង ដែលហ៊ាន ចេញលិខិតបញ្ជាក់ថា ពោះម៉ាយ? ដោយសារតែបានលិខិតនោះ ទើបប្តីនាងបានទៅសុំរៀបអា ពាហ៍ពិពាហ៍ ជាមួយឈ្មោះឃ្លោក វាសនា ដែលកូនជាលោក គ្រូអនុវិទ្យាល័យសេរីភាព ក្រុងតាខ្មៅ កាលពីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈពេលដែលនាងនៅ ប្រទេសជប៉ុន ព្រមទាំងហ៊ានទៅចុះសំបុត្រអាពាហ៍ពិពាហ៍បានទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជាប្រពន្ធដើមរូបនេះ បានបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០១៨ នៅពេលដែលនាង ត្រឡប់មក ពីប្រទេសជប៉ុនវិញ បានដឹងរឿង ដែលប្តីបានទៅលួចរៀបការ ប្រពន្ធថ្មី តែហួស ពេលទៅហើយ នាងបានទាក់ទង ឱ្យប្តីចូលខ្លួនមក ផ្តិតមេដៃ លែងលះគ្នា តែប្តីគេចរហូត និងមិន ទទួលស្គាល់ចិញ្ចឹមកូន២នាក់ ហើយនា ងក៏បាន ស្វែងរកលោកប្តី និងតាមទៅរកផ្ទះប្រពន្ធក្រោយទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមព័ត៌មាន ឱ្យដឹងថា នៅព្រឹកដែលស្ត្រីជា ប្រពន្ធដើម តាមរកប្តី ឃើញនោះ ពួកគេឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង នៅផ្ទះប្រពន្ធក្រោយ ក្រោយមកក៏បាននាំគ្នាទៅ សាលាសង្កាត់កំពង់សំណាញ់ ដើម្បីចង់ដឹងថា ហេតុអ្វីបានជា លោកចៅសង្កាត់ ចេញប័ណ្ណប្រកាសឱ្យប្តីអាច រៀបការ និងផ្តិតមេ ដៃលែងលះគ្នាបាន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកចៅសង្កាត់ កំពង់សំណាញ់ បានបញ្ជាក់ប្រាប់ថា មូលហេតុដែល​ លោកចេញប័ណ្ណប្រកាស ឱ្យឈ្មោះស៊ីវ ឥន្ទរ៉ា និងឈ្មោះឃ្លោក វាសនា រៀបការនេះ គឺដោយសំអាង លើលិខិតបញ្ជាក់ពីចៅសង្កាត់ក្រគរ ថា ឈ្មោះស៊ីវ ឥន្ទរ៉ា ជាពោះម៉ាយ។ លោកចៅសង្កាត់បញ្ជាក់ថា នេះជាកំហុសលោក ចៅសង្កាត់ក្រគរ ដែលខាងប្រុសមិនមានសាលក្រម ក៏ហ៊ាន បញ្ជាក់ថា ឈ្មោះស៊ីវ ឥន្ទរ៉ា ជាបុរសពោះ ម៉ាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានការ សម្របសម្រួលគ្នា និងមានការណែនាំពី ចៅសង្កាត់ ពួកគេទាំង២នាក់ ក៏បានឯកភាព លែងលះ និងបាននាំគ្នាទៅសាលាឃុំកោះមិត្ត ស្រុក កំពង់សៀម ដើម្បីផ្តិតមេដៃលែងលះ តែពុំត្រូវលោក មេឃុំធ្វើឱ្យ ដោយណែនាំឱ្យពួក គេប្តឹងផ្តល់នៅតុលាការ ដើម្បីផ្តាច់សង្វាស៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed